ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលស្រុករមាសហែក ប្រារព្ធពិធីអបអរសាទរ ទួងស្គររាំរបាំប្រពៃណីជាតិខ្មែរចូលរួមពិធីអបអរសាទរ បេីកការដ្ឋានសាងសង់ ព្រែកជីកហ្វូណនតេជោ

ចែករំលែក៖

 

ខេត្តស្វាយរៀង៖ រដ្ឋបាលស្រុករមាសហែក នាព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤នេះបានប្រារព្ធពិធីអបអរសាទរ ទួងស្គររាំរបាំប្រពៃណីជាតិខ្មែរ ព្រែកជីកហ្វូណនតេជោ ក្នុងពិធីអបអរសាទរ បេីកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ នៅមុខសាលាស្រុករមាសហែក ដោយបានការទូងស្គរយ៉ាងគគ្រឹកគគ្រេង ។ 

ពិធីនេះមានការចូលរួមពីសំណាក់ លោក អុិនសាបន ប្រធានក្រុមប្រឹក្សាស្រុក លោក ស៊ូ ម៉ុល អភិបាលស្រុក លោកលោកស្រីអភិបាលរងស្រុក លោកអធិការ លោកមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុក មេបញ្ជាការរងតំបន់ប្រតិបត្តិការការសឹករងស្រុក លោកនាយក នាយករងមន្ត្រីរាជការព្រះសង្ឃជាង២០០០នាក់។

កម្មវិធីបានចាប់ផ្តើមនៅម៉ោង៩:០៩នាទីជាមួយនិងការ គោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងច្រៀងបទ ពង្សាវតាខ្មែរ ការរាប់ថយក្រោយនៃការបើកការដ្ឋានសាងសង់ ព្រែកជីកហ្វូណន ការទូងស្គរ អបអរសាទរពិធីបើកការដ្ឋានសាងសង់ ព្រែកជីកហ្វូណនតេជោ ។  

គម្រោងព្រែកជីកហ្វូណន-តេជោ ជាព្រែកជីក ប្រវត្តិ សាស្ត្រលើកទី១នៅកម្ពុជា ក្រោមគំនិតផ្តួចផ្តើមរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ហើយបច្ចុប្បន្នសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អោយបន្តសម្រេចបានដើម្បីផលប្រយោជន៍ខ្មែរជំនាន់ក្រោយ។

តាមគម្រោងព្រែកជីកហ្វូណន-តេជោ បានបើកការដ្ឋានរួចរាល់ហើយ នៅព្រឹកថ្ងៃទី៥សីហាឆ្នាំ២០២៤នេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕

ដោយ៖ សុថាន


ចែករំលែក៖