ភ្នំពេញ ៖ បុរសម្នាក់ដេីរឆក់ត្រីបាត់មួយយប់ម្តាយខំដេីររកមិនឃេីញលុះព្រឹកឡេីងប្រទះឃេីញអណ្តែតទឹកស្លាប់បាត់ទៅហេីយ។
ហេតុការណ៍នេះបង្កការភ្ញាក់ផ្អេីល កាលពីវេលាម៉ោង១២ថ្ងៃត្រង់ថ្ងៃទី៥ខែសីហាឆ្នាំ២០២៤ នៅក្រោមស្ពានឡុងឈិន ក្នុងភូមិផ្សារលិច សង្កាត់ព្រែកព្នៅខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។
សពមានឈ្មោះ ណាន់ ធ៉ារ៉ា ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរលក់ប្រលិតនិងនេសាទ មានទីលំនៅភូមិឌួង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីម្តាយជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុកូនប្រុសរបស់គាត់បានយកឧបករណ៍ដេីរឆក់ត្រីដោយចេញពីផ្ទះបាត់មួយយប់មិនឃេីញមកវិញលុះនៅព្រឹកថ្ងៃទី ៤ខែសីហានេះគាត់ក៏បានដើររកនៅតាមប្រឡាយនិងមករកនៅស្ពានឡុងឈិននេះក៏បានប្រទះឃើញសាកសពកូនអណ្ដែតទឹកនៅក្រោមស្ពានហើយក៏ប្រាប់អ្នកជិតខាងបង្ករមានការភ្ញាក់ផ្អើលនាំគ្នាជួយស្រង់ឡើងលើគោកដើម្បីរងចាំសមត្ថកិច្ចត្រួតពិនិត្យសព។
តាមស្ត្រីជាម្ដាយបានឲ្យដឹងទៀត ថាកូនរបស់គាត់ជាទូទៅតែងតែរកស៊ីឆក់ត្រីនិងបេះព្រលឹតយកទៅលក់នៅផ្សារព្រែកព្នៅមិននឹកស្មានថាកូនស្លាប់អណ្តែតទឹកបែបនេះ។
តាមព័ត៌មាននៅកន្លែងកើតហេតុបានអោយដឹងថាបុរសរូបនេះតែងតែឃើញដើរដើរឆក់ត្រីតាមមាត់ប្រឡាយ ហើយសង្ស័យឆក់ខ្លួនឯងធ្លាក់ទឹកលិចបាត់១យប់ទើបសពអណ្តែតឡើង។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ធ្វើការទំនាក់ទំនងទៅសមត្ថកិច្ចជំនាញកោសល្យវិច្ច័យនៃស្នងការនគរបាលរាជធានីភ្នំពេញមកធ្វើការពិនិត្យសព រួចប្រគល់សពជូនក្រុមគ្រួសារសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។ អត្ថបទ ៖ សុខាសែនជ័យ