ព័ត៌មានទាន់ហេតុការណ៍៖

លោកបៃដិនប្រធានាធិបតីអាមេរិកប្រកាសដាក់រដ្ឋFloridaក្នងភាពអាសន្ន

ចែករំលែក៖

អន្តរជាតិ ៖ នារសៀលថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ យោងតាមសេចក្តីថ្លែងការណ៍មួយដែលប្រកាសដោយសេតវិមានអាមេរិកនៅថ្ងៃទី៤ខែសីហាតាមម៉ោងក្នុងតំបន់ឱ្យ
ដឹងថា លោក ចូ បៃដិន ប្រធានាធិបតីអាមេរិកបានប្រកាសនាថ្ងៃទី៣ខែសីហាដោយដារដ្ឋFloridaអាមេរិកក្នុងភាពអាសន្ន ហើយក៏បានបញ្ជាផ្តល់ជំនួយឧបត្ថម្ភសហរដ្ឋដល់រដ្ឋនេះដើម្បីជួយដល់រដ្ឋនិងរដ្ឋបាលតំបន់ឆ្លើយតបនឹងសភាពការណ៍អាសន្នដែលបណ្តាលមកពីព្យុះត្រូពិកDebbie។

គេហទំព័រ «CCFR China state-controlled media » បន្តថា ៖ លោក បៃដិន បានផ្តល់សិទ្ធិដល់ក្រសួងសន្តិសុខជាតិនិងរដ្ឋបាលសហរដ្ឋសម្រាប់ការគ្រប់គ្រងកិច្ចការសង្គ្រោះបន្ទាន់ដើម្បីសម្របសម្រួលការងារជួយសង្គ្រោះទាំងអស់និងផ្តល់ជំនួយសមរម្យដល់មនុស្សទាំងអស់ដែលត្រូវការជំនួយ។តាមសេចក្តីថ្លែងការណ៍បានឱ្យដឹងថា ថវិកានៃសហរដ្ឋដែលផ្តល់សិទ្ធិដោយលោក បៃដិន មាន៧០%នឹងប្រើប្រាស់សម្រាប់ចាត់វិធានការការពារបន្ទាន់៕

ដោយ ៖ សិលា


ចែករំលែក៖