ព័ត៌មានទាន់ហេតុការណ៍៖

Man Utd គ្រោងចំណាយថវិកាកែប្រែកីឡដ្ឋានថ្មីដែលអាចផ្ទុកមនុស្សបាន១០ម៉ឺននាក់

ចែករំលែក៖

ម្ចាស់ក្លិបបិសាចក្រហម Manchester United សង្ឃឹមថានឹងធ្វើការសម្រេចចិត្តចុងក្រោយថា តើត្រូវចំណាយប្រាក់ច្រើនជាង២ពាន់លានផោនលើកីឡដ្ឋានថ្មីដែលមានកៅអី១០ម៉ឺនកៅអីនៅចុងឆ្នាំ២០២៤នេះ។

លោក Sir Jim Ratcliffe សហម្ចាស់ក្លិប Man Utd ចង់សាងសង់ដែលហៅថា ‘Wembley of the north’ សម្រាប់ផ្នែកសងខាង ហើយរួមជាមួយនឹងក្រុមប្រឹក្សា Trafford បានដាក់ក្រុមការងារដើម្បីវាយតម្លៃលទ្ធភាពនៃកីឡដ្ឋានថ្មី និងការអភិវឌ្ឍឡើងវិញកីឡដ្ឋាន Old Trafford។ ក្រុមការងារនេះត្រូវបានដឹកនាំដោយ Lord Sebastian Coe និងរួមបញ្ចូលអភិបាលក្រុង Greater Manchester លោក Andy Burnham និងអតីតប្រធានក្រុមបិសាចក្រហមលោក Gary Neville។

ប្រភពក្លិបបានបញ្ជាក់ថា ក្រុមការងារនេះបានជួបប្រជុំគ្នាចំនួន៤ដងរួចមកហើយ ដោយមានការពិភាក្សាភាគច្រើនលើការសាងសង់ថ្មី ជាជាងជួសជុលកីឡដ្ឋានដែលមានស្រាប់ ដែលនឹងត្រូវចំណាយប្រហែល១.២ពាន់លានផោន និងចំណាយពេលយូរជាងនេះដើម្បីបញ្ចប់។

កិច្ចព្រមព្រៀង១.២៥ពាន់លានផោនរបស់លោក Ratcliffe សម្រាប់ភាគហ៊ុន២៧.៧% របស់គាត់នៅក្នុងក្លិបរួមមាន២៣៧លានផោនសម្រាប់ការវិនិយោគនាពេលអនាគតនៅក្នុងកីឡដ្ឋានរបស់ក្លិប។ ក្រុមហ៊ុន Ineos Group របស់គាត់បានកាន់កាប់ប្រតិបត្តិការបាល់ទាត់ពីម្ចាស់ភាគច្រើនគឺគ្រួសារ Glazer ។

ភាពស្មុគស្មាញក្នុងការជួសជុលកីឡដ្ឋាន Old Trafford ដែលមានសមត្ថភាព៧៤,៣១០នាក់ដែលជាកីឡដ្ឋានម្ចាស់ផ្ទះរបស់ Manchester United តាំងពីឆ្នាំ១៩១០រួមមានផ្លូវរថភ្លើងនៅខាងក្រោយផ្លូវ Sir Bobby Charlton Stand និងត្រូវកាត់បន្ថយសមត្ថភាពយ៉ាងខ្លាំងក្នុងអំឡុងពេលសាងសង់ បង្ករការរអាក់រអួលដល់អ្នកគាំទ្រ និងការបាត់បង់ដ៏ធំមួយនៃប្រាក់ចំណូល។ មិនដូចក្លិប Tottenham ដែលបានលេងនៅ Wembley ខណៈពេលដែលកីឡដ្ឋានតម្លៃ១.២ពាន់លានផោនរបស់ពួកគេកំពុងត្រូវបានបញ្ចប់ នោះធ្វើឲ្យក្លិប United មិនមានកន្លែងជំនួសជាក់ស្តែងសម្រាប់ប្រើប្រាស់នោះទេ។

ក្លិបចង់បានអ្វីមួយដើម្បីរក្សាឫសគល់របស់ពួកគេនៅក្នុងទីក្រុងឧស្សាហកម្ម ហើយវាត្រូវបានគេរំពឹងថារូបសំណាកនៅជុំវិញកីឡដ្ឋានបច្ចុប្បន្ននឹងត្រូវផ្លាស់ប្តូរទីតាំងទៅកាន់កន្លែងថ្មីណាមួយ។ លោក Ratcliffe ចង់ឱ្យរដ្ឋាភិបាលក្នុងតំបន់ និងថ្នាក់ជាតិ ដើរតួក្នុងផ្នែកខ្លះក្នុងការផ្តល់មូលនិធិដល់គម្រោងទាំងមូល ទោះបីជាការពិត វាទំនងជាពាក់ព័ន្ធនឹងការភ្ជាប់ទំនាក់ទំនងដឹកជញ្ជូនក៏ដោយ។

ប្រភពបាននិយាយថា ប្រធានផ្នែកប្រតិបត្តិការរបស់ United លោក Collette Roche បាននឹងកំពុងវាយតម្លៃលើការអភិវឌ្ឍន៍កីឡដ្ឋានឡើងវិញទូទាំងពិភពលោក រួមទាំងកីឡដ្ឋាន Optus ក្នុងទីក្រុង Perth ដែលបានបើកដំណើរការក្នុងឆ្នាំ២០១៨ និងកីឡដ្ឋាន Bernabeu ដែលត្រូវបានជួសជុលឡើងវិញរបស់ Real Madrid។ ការវាយតម្លៃនេះក៏មានការពិភាក្សាជាមួយមន្ត្រីនៅឯកីឡដ្ឋាន SoFi ដែលមានសមត្ថភាព៧ម៉ឺននាក់។

អភិបាលក្រុង Inglewood លោក James T Butts បានបញ្ជាក់ថា ម្ចាស់ក្លិបកាំភ្លើងធំលោក Stan Kroenke បានចំណាយប្រាក់ទាំងអស់ចំនួន៥ពាន់លានដុល្លារដើម្បីសាងសង់កីឡដ្ឋាន SoFi ដែលជាផ្ទះរបស់ LA Rams និងភាគី LA Chargers NFL ដោយពណ៌នាថាវាជាកីឡដ្ឋានដែលល្បីល្បាញនៅលើពិភពលោក។

បច្ចុប្បន្ននៅក្របខ័ណ្ឌ Premier League មានតែកីឡដ្ឋាន Old Trafford របស់ក្លិបបិសាចក្រហម Manchester United តែមួយគត់ដែលអាចផ្ទុកអ្នកទស្សនាច្រើនជាងគេបង្អស់ក្នុងចំណោមក្លិបទាំង២០នៅលីកកំពូលអង់គ្លេសមួយនេះ។ កីឡដ្ឋាន Old Trafford អាចផ្ទុកអ្នកទស្សនាបានចំនួន៧ ៕

(រូបភាព ៖ BBC Sport/Sport Render)


ចែករំលែក៖