ព័ត៌មានទាន់ហេតុការណ៍៖

អ្នកនាំពាក្យក្រសួងការបរទេសចិនបានឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មានអំពីករណីដែលប្រទេសជប៉ុនឃាត់ទុកទូកនេសាទតៃវ៉ាន់នាពេលថ្មីៗកន្លងទៅនេះ

ចែករំលែក៖

អន្តរជាតិ ៖ នារសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ ទាក់ទងនឹងករណីដែលប្រទេសជប៉ុនឃាត់ទូកនេសាទតៃវ៉ាន់នាពេលថ្មីៗកន្លងទៅនេះ អ្នកនាំពាក្យក្រសួងការបរទេសចិនបានឆ្លើយតបនឹងសំណួររបស់អ្នកសារព័ត៌មានកាលពីថ្ងៃទី៩ ខែសីហា  ឆ្នាំ២០២៤ ។

អ្នកយកព័ត៌មានសួរថា តាមការផ្សាយដំណឹងបានឱ្យដឹងថា ទូកនេសាទរបស់តៃវ៉ាន់ លេខ”Fuyang 266″ និង លេខ”Fushen” ត្រូវបានឃាត់ទុកដោយកប៉ាល់កិច្ចការរដ្ឋាភិបាលជប៉ុននាពេលថ្មីៗកន្លងទៅនេះពីបទបំពានច្បាប់នេសាទ ហើយត្រូវបានដោះលែងវិញបន្ទាប់ពីបង់ប្រាក់ពិន័យ ។ អាជ្ញាធរតៃវ៉ាន់បានបញ្ជាក់ថា ទូកនេសាទនោះបានបំពានច្បាប់នេសាទរបស់ជប៉ុន។តើភាគីចិនយល់ឃើញយ៉ាងណាចំពោះករណីនេះ? 

គេហទំព័រ «CCFR China state-controlled media » អ្នកនាំពាក្យបានថ្លែងថា រដ្ឋាភិបាលចិនយកចិត្តទុកដាក់ខ្ពស់ចំពោះការគាំពារផលប្រយោជន៍ស្របច្បាប់របស់អ្នកនេសាទចិនក្នុងនោះ រួមទាំងអ្នកនេសាទតៃវ៉ាន់ផងដែរ ។ យោងតាម《កិច្ចព្រមព្រៀងនេសាទចិន-ជប៉ុន》ភាគីជប៉ុនគ្មានសិទ្ធិចាត់វិធានការអនុវត្តច្បាប់ចំពោះកប៉ាល់នេសាទចិននៅក្នុងដែនទឹកដែលពាក់ព័ន្ធនោះទេ ។ ប្រទេសចិនបានធ្វើអន្តរាគមន៍យ៉ាងម៉ឺងម៉ាត់ទៅកាន់ភាគីជប៉ុន ដោយទាមទារឱ្យភាគីជប៉ុនកែតម្រូវជាបន្ទាន់នូវទង្វើខុសឆ្គងនិងចាត់វិធានការប្រកបដោយប្រសិទ្ធភាព កុំឱ្យរឿងស្រដៀងគ្នានេះកើតឡើងម្តងទៀត ៕

ដោយ ៖ សិលា


ចែករំលែក៖