ព័ត៌មានទាន់ហេតុការណ៍៖

ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្ដាល​ សូម​បងប្អូន​កុំបាញ់បោក​គណនីហ្វេសប៊ុកឈ្មោះ Tum Heng បង្ហោះថាមានករណីមនុស្សស្លាប់នៅឃុំភូមិធំ ស្រុកកៀនស្វាយ

ចែករំលែក៖

ខេត្ត​កណ្ដាល​៖​ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល នៅរសៀលថ្ងៃទី​១០​ ខែសីហា​ ឆ្នាំ​២០២៤នេះ​ សូមជម្រាបជូនសាធារណជនឱ្យបានជ្រាប ទៅនឹងគណនីហ្វេសប៊ុកឈ្មោះ Tum Heng ដែលបានបង្ហោះមានខ្លឹមសារថា ៖ មកដល់ពេលនេះខ្ញុំរកជំនួយត្រឹម មឈូសអោយសពក្មួយប្រុសខ្ងុំមិនបាន ស្អែកត្រូវបូជាបែបណាទៅ? សូមបងប្អូនជួយជាមឈូសដល់គ្រួសារខ្ងុំផងព្រោះក្មួយប្រុសខ្ងុំបានស្លាប់ហើយដោយសារ ដុះសាច់ក្នុងខួរក្បាលពេលនេះសូម្បីតែមឈូសដាក់សពគាត់ក៏គ្មានដែរ ខ្ងុំសុំមឈូសមួយតម្លៃ 24មុឺនរៀល និងថវិកាខ្លះគ្រាន់ធ្វើបុណ្យអោយគាត់ សង្ឃឹមថាបងប្អូននិងជួយខ្ងុំតាមសិទ្ធាផង🙏

សុំមឈូស1តម្លៃ 24មុឺន 💵 😥🙏🙏 

10, សីហា, 2024 ម៉ោង 9:15 នាទីនេះ

អេស៊ីលីដា.081832273

ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។

ក្រោយពីទទួលបានព័ត៌មាននេះភ្លាម ដោយអនុវត្តតាមបទបញ្ជាលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល លោកវរសេនីយ៍ឯក ព្រំ សំណាង អធិការនគរបាលស្រុកកៀនស្វាយ បានបញ្ជាកម្លាំងជំនាញ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលភូមិធំ ចុះស្រាវជ្រាវករណីខាងលើជាបន្ទាន់។

ជាលទ្ធផល៖​ តាមការបំភ្លឺពីលោកមេឃុំ មេភូមិ ក្នុងឃុំភូមិធំ ពុំមានករណី មនុស្សស្លាប់នៅក្នុងមូលដ្ឋានដូចបានបង្ហោះផ្សព្វផ្សាយនោះទេ។

ដូច្នេះ​ចំពោះបុគ្គលដែលបានបង្ហោះផ្សព្វផ្សាយព័ត៌មានក្លែងក្លាយខាងលើ សមត្ថកិច្ចជំនាញកំពុងស្រាវជ្រាវកំណត់អត្តសញ្ញាណចាត់ការតាមនីតិវិធី។​អាស្រ័យហេតុនេះសូមសាធារណជនជ្រាបជាព័ត៌មាន និងកុំមានការភាន់ច្រឡំ៕

ដោយ​៖ តារា​


ចែករំលែក៖