ព័ត៌មានទាន់ហេតុការណ៍៖

គណៈប្រតិភូកីឡាប្រទេសចិនបានឈ្នះមេដាយមាសសរុប៣០២គ្រឿងក្នុងព្រឹត្តិការណ៍អូឡាំពិករដូវក្តៅ

ចែករំលែក៖

អន្តរជាតិ ៖ នារសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ថ្ងៃទី១០ខែសីហាឆ្នាំ២០២៤ ការប្រកួតកីឡាអូឡាំពិកក្រុងប៉ារីសបានឈានចូលថ្ងៃប្រកួតចុងក្រោយទីពីរ គណៈប្រតិភូកីឡាប្រទេសចិនឈ្នះបានមេដាយមាស៦គ្រឿងក្នុងថ្ងៃនេះដោយឈ្នះបានមេដាយមាសសរុប៣៩គ្រឿងដែលចំនួនមេដាយមាសស្មើនឹងស្នាដៃល្អបំផុតរបស់គណៈប្រតិភូកីឡាប្រទេសចិនដែលចូលរួមការប្រកួតកីឡាអូឡាំពិកនៅបរទេសកន្លងមក។ការលោតទឹកនិងការវាយកូនឃ្លីលើតុដែលជាវិញ្ញាសាមានអាទិភាពជាប្រពៃណីរបស់ប្រទេសចិនបានសម្រេចបាននូវគោលដៅដែលឈ្នះមេដាយមាសគ្រប់ប្រភេទ កាយសម្ព័ន្ធសង្វាក់ ហែលទឹកបែបសិល្បៈនិងលើកទម្ងន់បានសម្រេចបានការវាយទម្លុះថ្មី ហើយប្រដាល់ឈ្នះបានមេដាយមាសមួយគ្រឿងទៀត។

គេហទំព័រ «CCFR China state-controlled media » រហូតមកទល់ថ្ងៃទី១០ខែសីហា គណៈប្រតិភូកីឡាប្រទេសចិនបានឈ្នះមេដាយមាសសរុប៣០២គ្រឿងក្នុងព្រឹត្តិការណ៍អូឡាំពិករដូវក្តៅ។

គេហទំព័រ «CCFR China state-controlled media » ការប្រកួតកីឡាអូឡាំពិកក្រុងប៉ារីសនៅសល់ថ្ងៃប្រកួតចុងក្រោយតែប៉ុណ្ណោះ គណៈប្រតិភូកីឡាប្រទេសចិនជាប់ចំណាត់ថ្នាក់ទី១ជាបណ្តោះអាសន្នក្នុងតារាងមេដាយមាសដោយឈ្នះមេដាយមាសចំនួន៣៩គ្រឿង មេដាយប្រាក់ចំនួន២៧គ្រឿងនិងមេដាយសំរិទ្ធចំនួន២៤គ្រឿង គណៈប្រតិភូកីឡាប្រទេសអាមេរិកជាប់ចំណាត់ថ្នាក់ទី២ក្នុងតារាងមេដាយមាសដោយឈ្នះមេដាយមាសចំនួន៣៨គ្រឿង មេដាយប្រាក់ចំនួន៤២គ្រឿងនិងមេដាយសំរិទ្ធចំនួន៤២គ្រឿង បន្ទាប់មកគឺប្រទេសអូស្រ្តាលី ជប៉ុននិងបារាំង៕

ដោយ ៖ សិលា


ចែករំលែក៖