ព័ត៌មានទាន់ហេតុការណ៍៖

ទេសភាពភ្នំវាលធំនៃឧទ្យានជាតិវីរៈជ័យ ពិតជាស្រស់ស្អាតណាស់ ជាតំបន់ទេសចរណ៍ធម្មជាតិ

ចែករំលែក៖

ខេត្តរតនគិរី ៖ ក្រសួងបរិស្ថាននៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤ បានបញ្ជាក់ឱ្យដឹងថា ៖ ទេសភាពភ្នំវាលធំនៃឧទ្យានជាតិវីរៈជ័យ ថតបានក្នុងសប្តាហ៍នេះ។ មន្រ្តីឧទ្យានុរក្ស ឆ្មាំការពារធម្មជាតិកម្ពុជាកំពុងឈរជើង យ៉ាងអង់អាចក្លាហាន ការពារធនធានធម្មជាតិ ជីវៈចម្រុះ សម្បត្តិនៃមាតុភូមិកម្ពុជា។ ថ្មីៗនេះ ក្រុម លោក តាន់ គឹមសួរ អ្នកស្រឡាញ់បរិស្ថាន បានមកទស្សនាតំបន់យើង ហើយបានកោតសរសើរពី ការការពារនិងអភិរក្សនៅឧទ្យានជាតិវីរៈជ័យ។

សូមបញ្ជាក់ថា ៖ តំបន់វាលធំនៃឧទ្យានជាតិវីរៈជ័យក្នុងភូមិសាស្រ្តខេត្តរតនគិរី កំពុងទាក់ទាញភ្ញៀវ ទេសចរជាតិ និងអន្ដរជាតិឱ្យចូលមកទស្សនាកម្សាន្តជាបន្តបន្ទាប់ ហើយតំបន់ធម្មជាតិមួយ នេះ ក៏កំពុងស្រូបយកចំណូលសេដ្ឋកិច្ចយ៉ាងសំខាន់ផងដែរ។

តំបន់ធម្មជាតិមួយនេះបានដើរតួនាទីបម្រើឱ្យវិស័យទេសចរណ៍ចូលមក លេងកម្សាន្ដនៅក្នុងតំបន់ការពារធម្មជាតិឧទ្យានជាតិវីរ:ជ័យ និងឧទ្យានជាតិវើនសៃ-សៀម ប៉ាង។ ដោយឡែកនៅតំបន់វាលធំ នៃឧទ្យានជាតិវីរ:ជ័យ មានភ្ញៀវទេសចរជាតិ និងអន្តរជាតិ បានសម្តែងការសប្បាយ រីករាយចំពោះដំណើរកម្សាន្ត សម្រាកលំហែកាយជាមួយធម្មជាតិវាលស្មៅ និងព្រៃធំដ៏ល្អស្អាតនៃតំបន់វាធំ។ លើសពីនេះ នៅក្នុងតំបន់នេះ ភ្ញៀវទេសចរបានឃើញហ្វូងសត្វខ្ទីង, ស្វាកន្ទុយស, ស្វាព្រាហ្ម, ឈ្លូស, ប្រើស, បានឃើញ និងឮសំឡេងសត្វស្លាប, សត្វទោចយំជាច្រើន នៅជុំវិញកន្លែង បោះតង់ និងដំណើរកម្សាន្តនៃព្រៃធម្មជាតិនេះផងដែរ ៕

ដោយ ៖ សិលា


ចែករំលែក៖