ភ្នំពេញ ៖ យុវជន បញ្ញវន្តខ្មែរឥស្លាមចំនួន១៦០០នាក់ដែលចូលរួមវេទិកាយុវជន -បញ្ញវន្តមុស្លិម ២១ ឆ្នាំ២០២៤ នាថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤ នៅវិទ្យាស្ថាន បច្ចេកវិទ្យាកម្ពុជា សូមប្រកាសគាំទ្រគម្រោងព្រែកជីកហ្វូណនតេជោ និងតំបន់អភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម។
គម្រោងនេះ នឹងជួយផ្តល់អត្ថប្រយោជន៍ជាច្រើនដែលជួយលើកស្ទួយវិស័យសេដ្ឋកិច្ច វិស័យពាណិជ្ជកម្ម និងវិស័យទេសចរណ៍ រួមទាំងវិស័យផ្សេងៗជាច្រើនទៀត ជាពិសេសជួយសម្រួលដល់ជីវភាពបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅខេត្តជាប់ព្រំដែនឲ្យកាន់តែមានភាពប្រសើរឡើយ៕
ដោយ ៖ សិលា