ព័ត៌មានទាន់ហេតុការណ៍៖

លោក ជុំ កុសល ៖ « ការពារសន្តិភាពឱ្យខាងតែបាន ទោះស្ថិតក្នុងតម្លៃណាក៏ដោយ »

ចែករំលែក៖

ភ្នំពេញ ៖ ពួកយើងមិនបានចូលរួមស្វែងរកសន្តិភាពទេ តែពួកយើងបាន និងកំពុងរស់ក្រោមម្លប់សន្តិភាព ទទួលផលពីសន្តិភាព ដូច្នេះកាតព្វកិច្ចរបស់ពួកយើងគឺ ៖ « ការពារសន្តិភាពឲ្យខាងតែបាន ទោះស្ថិតក្នុងតម្លៃណាក៏ដោយ » ។ ពួកយើងគឺជាអ្នកសន្តិភាពនិយម ដូច្នេះយើងយល់ច្បាស់អំពីការលំបាករបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែនអតីតនាយករដ្ឋមន្ត្រី ដែលលោកសុខចិត្តយកជីវិតទៅប្តូរយកសន្តិភាពជូនប្រជាជន ដែលរងគ្រោះព្រោះសង្គ្រាមជិតបីទសវត្សមកហើយ ។ នេះជាលើកឡើងពី លោក ជុំ កុសល រដ្ឋលេខាធិការ ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤។ 

  លោក ជុំ កុសល រដ្ឋលេខាធិការ ក្រសួងព័ត៌មាន បន្តថា ៖ យើងសូមនិយាយដោយចំហទៅកាន់ជនក្បត់ជាតិសម រង្សុីយ៉ាងដូច្នេះថា ការញុះញង់របស់លោកម្តងហើយម្តងទៀតនេះវាគឺជាអំពើដ៏គួរឲ្យស្ពប់ខ្ពើមបំផុត សម្រាប់ពួកយើងជាអ្នកស្រឡាញ់សន្តិភាព ក៏ដូចប្រជាជនកម្ពុជាទូទាំងប្រទេស ។ តើហ្គ្រុបឈាមរបស់លោកវាមានមកជាមួយនូវប្រភេទក្បត់ជាតិតជំនាន់ដូចប្រវត្តិសាស្ត្របានកត់ត្រាមែនឬ បានក្នុងខួរក្បាលរបស់លោកនឹកឃើញតែការបំផ្លាញជាតិបែបនេះ ? ។ បច្ចុប្បន្ន ប្រទេសកំពុងមានសន្តិភាព និងកំពុងអភិវឌ្ឍដោយចីរភាព ប្រជាជនកំពុងរស់នៅដោយក្សេមក្សាន្តក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល មានសម្តេចមហាបវរធិបតីជានាយករដ្ឋមន្ត្រីហើយ ដូច្នេះអ្វីដែលលោកត្រូវការបន្តទៀតគឺ អ្វីដែលកំពុងមាន និងបន្តមានក្រោមកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល មិនមែនទៅចាក់អង្ករចោល ដើម្បីយកអង្កាមតាមការស្រមើស្រមៃបែបដ៏គួរឲ្យស្អប់ខ្ពើមបំផុតរបស់លោកឡើយ ។ សូមលោកចាំទុកឲ្យច្បាស់ថា ក្រុមសម្ពន្ធយុវជនស្រឡាញ់សន្តិភាពទូទាំងប្រទេសបានត្រៀមខ្លួនជាស្រេចក្នុងការឆ្លើយតប រាល់ទង្វើបំផ្លាញជាតិណាមួយដែលកើតចេញពីការញុះញង់របស់លោក ៕

ដោយ ៖ សិលា


ចែករំលែក៖