ព័ត៌មានទាន់ហេតុការណ៍៖

មនុស្ស​ស្លាប់​ ២​នាក់​ និង​របួសធ្ងន់​ស្រាល​ ៤​នាក់​ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍​

ចែករំលែក៖

ភ្នំពេញ​៖​ យោង​តាម​ទិន្នន័យគ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូ​ទាំង​ប្រទេស​ចេញ​ដោយ​នាយក​ ដ្ឋា​ន​នគរបាល​ចរាចរណ៍​ និង​សណ្តាប់​សាធារណៈ​ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ បានឱ្យដឹងថា​ ករណីគ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​កាលពីថ្ងៃ​ទី​១៣​ ខែសីហា​ ឆ្នាំ​២០២៤ម្សិលមិញនេះ​ បានកើតឡើង​ចំនួន​ ៥​លើក​ បណ្តាល​ឱ្យមនុស្ស​ស្លាប់​ ២​នាក់​ និង​របួសធ្ងន់​ស្រាល​ ៤​នាក់។ ដូច្នេះ​សូមបងប្អូន​ប្រជាពលរដ្ឋ​បន្តបើកបរយានយន្តរបស់លោកអ្នកដោយប្រុងប្រយ័ត្ន!​ ថ្ងៃនេះ ថ្ងៃស្អែក កុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍!​ ពាក់​មួក​សុវត្ថិភាព​​ម្នាក់​ ការពារ​ជីវិត​មនុស្ស​ម្នាក់! ពេលបើកបរត្រូវប្រកាន់ខ្ជាប់នូវ សុជីវធម៌ សីលធម៌ និងការយោគយល់អធ្យាស្រ័យទៅវិញទៅមក!​ មិនត្រូវ​បើកបរហួសល្បឿនកំណត់! មិនត្រូវបើកបរក្រោមឥទ្ធិពលនៃជាតិស្រវឹង ឬសារធាតុញៀន!​ គោរព​ច្បាប់​ចរាចរ​ណ៍​ ស្មេីនិង​គោរព​ជីវិត​របស់​លោក​អ្នក!​ មិនត្រូវ​ប្រើប្រាស់ទូរស័ព្ទ​ ពេលលោកអ្នកកំពុង​បើកបរ!

ចំពោះ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដែលបាន​កើតឡើង​ចំនួន​ ៥​លើកនេះ​ រួមមាន​៖​ (​យប់​ ១​លើក​)​ បណ្តាល​ឱ្យមនុស្ស​ស្លាប់​ ២​នាក់​ (​ស្រី​ ០​នាក់​),​ រង​របួស​សរុប​ ៤​នាក់​ (​ស្រី​ ៣​នាក់​),​ រង​របួសធ្ងន់​ ១​នាក់​ (​ស្រី​ ១​នាក់​)​ រង​របួសស្រាល​ ៣​នាក់​ (​ស្រី​ ២​នាក់​)​ និង​មិន​ពាក់មួក​សុវត្ថិភាព​ ៣​នាក់​ (​យប់​ ០​នាក់​)​។​

របាយការណ៍​ដដែល​បញ្ជាក់​ថា​ មូលហេតុ​ដែល​បង្ក​អោយ​មាន​គ្រោះថ្នាក់​ ​រួម​មានៈ​ ៖​ ល្មើស​ល្បឿន​ ១​លើក​ (​ស្លាប់​ ១​នាក់​,​ ធ្ងន់​ ០​នាក់​,​ ស្រាល​ ២​នាក់​)​ ,​ មិន​គោរព​សិ​ទិ្ឋ​ ២​លើក​ (​ស្លាប់​ ១​នាក់​,​ ធ្ងន់​ ១​នាក់​,​ ស្រាល​ ១​នាក់​),​ កត្តា​ផ្លូវ​ ១​លើក​ (​ស្លាប់​ ០​នាក់​,​ ធ្ងន់​ ០​នាក់​,​ ស្រាល​ ០​នាក់​),​ និង​កត្តា​អាកាសធាតុ​ ១​លើក​ (​ស្លាប់​ ០​នាក់​,​ ធ្ងន់​ ០​នាក់​,​ ស្រាល​ ០​នាក់​)​ ៕

ដោយ​៖ តារា​


ចែករំលែក៖