ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ៗចំនួន ១០ ដូចខាងក្រោម ៖
១- បើគ្មានទង្វើល្មើសច្បាប់ធ្ងន់ធ្ងរ ក៏គ្មានការចាត់វិធានការណ៍ផ្លូវច្បាប់ដែរ? = ការចាត់វិធានការណ៍ផ្លូវច្បាប់មិនមែនជាការរំលោភសិទ្ធិមនុស្សទេ?
២- ថាប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានជំទាស់ការអភិវឌ្ឍន៍តំបន់ត្រីកោណ = សួរថាមានប៉ុន្មាននាក់និងប៉ុន្មានភាគរយ បើប្រៀបនឹងចំនួនប្រជាជនទូទាំងប្រទេស១៧លាននាក់?
៣- ការផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយប្រតិកិរិយាជួយបំផ្លើសការពិតលំអៀងទៅពួកប្រឆាំង = នេះជាការចេញមុខប្រឆាំងរាជរដ្ឋាភិបាលជាចំហរ។
៤- រាជរដ្ឋាភិបាលមិនគំរាមទេ = តែបើមានក្រុមប្រឆាំងចេញមុខនឹងត្រូវបង្ក្រាបភ្លាម?
៥- ប្រទេសអង់គ្លេសកំពុងបង្ក្រាបបាតុករយ៉ាងសាហាវ = កម្ពុជាក៏អាចធ្វើបានដូចគ្នា ។
៦- ក្នុងសភាពការណ៍ពួកប្រឆាំងកំពុងកូរ = មូលហេតុអីគណបក្សកម្លាំងជាតិដណ្តើមធ្វើសមាជវិសាមញ្ញដែរ?
៧- ការអនុញ្ញាតឲ្យគណបក្សកម្លាំងជាតិធ្វើសមាជវិសាមញ្ញនៅទីស្នាក់ការខ្លួន = ជាការសមស្រប មិនមែនបិទសិទ្ធិសេរីភាពទេ?
៨- ការធ្វើអាជីវកម្មរ៉ែខ្នាតតូចគ្មាននរណាក្រៅពីប្រជាពលរដ្ឋទេ = មានវិធានការណ៍ថាគាបសង្កត់ អនុគ្រោះថាស៊ីសំណូក?
៩- ការអាស្រ័យផលតាមបែបវិលជុំលើដីព្រៃមិនមានកម្មសិទ្ធិទេ = ដល់មានការផ្តល់ដីសម្បទានសេដ្ឋកិច្ចអាចប៉ះពាល់និងត្រួតគ្នាជាមួយចម្ការវិលជុំរបស់ប្រជាជន?
១០- កូនសិស្សពីដើមខ្លាចនិងគោរពលោកគ្រូណាស់ = តែកូនសិស្សឥឡូវដោយសារភ្លើតភ្លើននឹងកាលសម័យបែរជាកោងកាចមិនខ្លាចលោកគ្រូហើយថែមទាំងប្រមាថលោកគ្រូថែមទៀត ៕
ដោយ ៖ សិលា