ភ្នំពេញ ៖ សមត្ថកិច្ចក្រសួងមហាផ្ទៃ បានកំណត់មុខសញ្ញា ក្រុមមេខ្លោង ដែលញុះញង់ ឲ្យធ្វើព្យុះភ្លៀង ធ្វើបាតុកម្ម ប្រឆាំង នឹង រាជរដ្ឋាភិបាល បាន ហើយ នៅ ពេល នេះ ។ នេះបើតាមការ បញ្ជាក់ឲ្យដឹងពីអ្នកនាំពាក្យ ក្រសួងមហាផ្ទៃ ដែលមានលោក ទូច សុខៈ អ្នកនាំពាក្យរង ក្រសួងមហាផ្ទៃ បានឲ្យ ដឹងនៅថ្ងៃទី ១៤ ខែសីហា ឆ្នាំ ២០២៤ថា ក្រសួងមហាផ្ទៃ មានសមត្ថកិច្ច ក្នុង ការ គ្រប់គ្រង រៀបចំ សណ្តាប់ធ្នាប់ សន្តិសុខ សង្គម ទាំងមូល ដូច្នេះ រាល់មុខសញ្ញា បានកំណត់រួចហើយ ។
អ្នកនាំពាក្យ បានគូសបញ្ជាក់យ៉ាង ដូច្នេះថា ៖« យើងបាន កំណត់មុខសញ្ញា ក្រុម ទាំងឡាយ ណាដែលបាន ញុះ ញង់ ឬ បង្កើត នូវយន្តការ ផ្សេងៗ ធ្វើ ព្យុះ ភ្លៀង ឬ យកលេស នេះ លេសនោះ ដើម្បី រុញស្ថានការណ៍ ទៅ ជា បដិវត្តន៍ ពណ៌ ក្នុង គោលបំណង ទុច្ចរិត ផ្តួលរំលំ រាជរដ្ឋាភិបាលស្របច្បាប់ ដែលខុសនឹង គោលការណ៍ច្បាប់ សកលលោក គោលការណ៍ លិទ្ធិប្រជាធិបតេយ្យសេរី ទាមទារ ឲ្យ មានការបោះឆ្នោត ខុស នឹង រដ្ឋធម្មនុញ្ញ និង ច្បាប់ របស់ កម្ពុជា » ។
អ្នកនាំពាក្យ បានគូសបញ្ជាក់ បន្ថែម ថា ៖« សូមជម្រាប ថា អ្នកជា មេខ្លោង ដែល ទទួល បញ្ហា ពីសេនានិយោ ពី ក្រៅប្រទេស និង ក្នុងប្រទេស ត្រូវ បានចាប់ខ្លួន ជា បន្តបន្ទាប់ ហើយ ជារួមអាច និយាយថា សមត្ថកិច្ចជំនាញ គ្រប់គ្រង បាននូវមុខសញ្ញាទាំងអស់នោះហើយ គឺ គ្រាន់តែ ទុកពេលវេលាមួយសមស្របឲ្យ អ្នកទាំងអស់នោះ ភ្ញាក់ខ្លួន ឡើងវិញ ឬ ចូលមកសារភាព ឬ ដកខ្លួនថយលែងបង្ករ នូវ ព្យុះភ្លៀង ក៏ ដូចជាប្រមូលមហាជន ឲ្យ ចូលមកក្រុមខ្លួន ធ្វើអំពើ ល្មើសច្បាប់ » ។
ទាក់ទិន នឹង ការគ្រប់គ្រងស្ថានការណ៍វិញ លោក ទូច សុខៈ បានឲ្យដឹងទៀត ក្រសួងមហាផ្ទៃបានធ្វើការ គ្រប់គ្រង តាមប្រព័ន្ធ បច្ចេកវិទ្យា និង ទិដ្ឋភាពសង្គម ជាក់ស្តែង ដោយបញ្ហា ទាំងរដ្ឋាភិបាល រាជធានី ខេត្ត គ្រប់ លំដាប់ថ្នាក់ ។
លើស ពីនេះ កម្លាំងសមត្ថកិច្ច ពោល គឺ កម្លាំងនគរបាល ជាតិដែលស្ថិតក្រោម ការ គ្រប់គ្រង របស់ ក្រសួងមហាផ្ទៃ ធ្វើកិច្ចការងារនេះ ដោយរៀបចំផែនការ និង ក្បួនយុទ្ធសាស្ត្រផ្សេងៗ ឬ រកវិធីជំនាញនានា ដើម្បីធ្វើការងារ រៀងខ្លួន ។
អ្នកនាំពាក្យ បានលើកឡើងបន្ថែមថា ក្រសួងមហាផ្ទៃ បាន ស្នើសុំដល់ មហាជន ផ្សេងៗទៀត សូម ចូលរួម សហការ ទប់ស្កាត់ និង ផ្សព្វផ្សាយ អប់រំ កុំឲ្យ ចូលក្នុងអន្ទាក់ របស់ ក្រុមឧក្រិដ្ឋជន ប្លន់អំណាច ទាំងអស់នោះ ។
ជាមួយគ្នានោះដែរ ក្រសួងមហាផ្ទៃ ក៏បានអំពាវនាវដល់ ក្រុមទទួលបញ្ជា សូមដកថយ បោះបង់ បទបញ្ជា នោះ ចោល ហើយ អ្នកដែលកំពុងតែត្រូវបានគេអូសទាញ សុំ បោះបង់ គំនិតនោះ ដោយកុំធ្វើតាមក្រុមឧទ្ទាម ក្រៅច្បាប់ នេះ ។
សមត្ថកិច្ច និងអាជ្ញាធរដែនដីចំណុះក្រសួងមហាផ្ទៃ គាំទ្រដាច់ខាត DTA និងចាត់វិធានការជំនាញ តាមនីតិវិធី និងច្បាប់ លើក្រុមឧក្រិដ្ឋជននយោបាយណា ដែលបានកំពុងរុញសភាពការណ៍នេះ ទៅជាចលនាបដិវត្តន៍ពណ៌ នាំឱ្យវឹកវរសង្គម ប៉ះពាល់សន្តិសុខ និងជីវភាពប្រជាពលរដ្ឋ។ ហេតុ៣យ៉ាង ដែលសមត្ថកិច្ច និងអាជ្ញាធរដែនដីត្រៀមខ្លួនជាស្រេចក្នុងការបង្ការទប់ស្កាត់ និងបង្ក្រាបក្រុមឱកាសនិយមនោះរួមមាន៖
ទី១.«មិន»មែនជាការធ្វើឱ្យបាត់បង់ទឹកដីទៅបរទេសណាមួយ ដូចការចោទប្រកាន់ឡើយ។
ទី២.«មិន»មែនជាការអភិវឌ្ឍរួមគ្នា ឬចូលហ៊ុនជាមួយគ្នា ដូចការមួលបង្កាច់នោះឡើយ។
ទី៣.«មិន»មែនក្លាយជាតំបន់ស្វយ័ត ឬប្រទេសថ្មីមួយឡើយ គឺដីខ្មែរគ្រប់គ្រងដោយខ្មែរ។
ការយកប្រធានបទនេះ ធ្វើជាលេសរុញស្ថានការណ៍ឱ្យក្លាយជា«បដិវត្តន៍ពណ៌»ពុំមែនជាសេរីភាពបញ្ចេញមតិ ឬអំពើដែលច្បាប់ការពារនោះទេ។ ផ្ទុយទៅវិញជាបទល្មើសព្រហ្មទណ្ឌ មានធាតុផ្សំបទល្មើសគ្រប់គ្រាន់ក្នុងការអនុវត្តច្បាប់ជាដាច់ខាតពីសំណាក់សមត្ថកិច្ចពាក់ព័ន្ធ និងអាជ្ញាធរដែនដី ៕
ដោយ ៖ សិលា