ព័ត៌មានទាន់ហេតុការណ៍៖

ចេញមួយចាប់ឃាត់ខ្លួនមួយ ! អ្នកដែលញុះញង់ឱ្យមានការប្រឆាំងជាមួយរាជរដ្ឋាភិបាល តាមការអូសទាញរបស់ក្រុមនយោបាយនៅក្រៅប្រទេស

ចែករំលែក៖

ខេត្តតាកែវ ៖ កម្លាំងនគរបាលខេត្តតាកែវ បានចាប់ខ្លួនយុវជនម្នាក់ ដែលញុះញង់ឲ្យមានការប្រឆាំងជាមួយរាជរដ្ឋាភិបាល តាមការអូសទាញរបស់ក្រុមនយោបាយនៅក្រៅប្រទេស។ 

សមត្ថកិច្ចនឹង អាជ្ញាធរ សូមឱ្យដកខ្លួនចេញជាបន្ទាន់បងប្អូនយុវជនយើង សូមកុំចាញ់បោក និងលង់ខ្លួនជាមួយក្រុមប្រឆាំងនៅក្រៅស្រុក មានតែយើង គ្រួសារយើងទេ ដែលរងគ្រោះ គ្មានឡើយពួកគេមកជួយទទួលខុសត្រូវ និងជាប់គុកជំនួសយើង។ 

កម្លាំងសមត្ថកិច្ច បាននិងកំពុងចាត់វិធានការយ៉ាងក្តៅគគុក មិនអាចឲ្យចេញមកដឹកនាំការតវ៉ាប្រឆាំងជាមួយរាជរដ្ឋាភិបាលនោះឡើយ។

ប្រជាពលរដ្ឋនៅតែគាំទ្រពេញទំហឹងចំពោះវិធានការយ៉ាងម៉ឺងម៉ាត់ និងតាមផ្លូវច្បាប់ ទៅលើក្រុមប្រឆាំងសុខសន្តិភាពនៅកម្ពុជា ដែលនាំឲ្យជាតិធ្លាក់ចូលភ្លើងសង្គ្រាមឡើងវិញ។

យើងត្រូវរួមគ្នាការពារសន្តិភាពដែលកំពុងមាននេះឲ្យបានជាដាច់ខាត ដើម្បីកូនចៅរបស់យើងតទៅមុខទៀត។

ក្នុងនាមក្រុមអ្នកនាំពាក្យរង ក្រសួងមហាផ្ទៃ លោក ទូច សុឃៈ ក៏បានទទូចឱ្យឈប់ជាបន្ទាប់នូវសកម្មភាពតាមបណ្ដាញសង្គម និងគ្រប់មធ្យោបាយ និងសូមបងប្អូនទាំងឡាយមេត្តាដកខ្លួនឱ្យផុតពីផែនការខុសតម្រានេះ។ ម្ដងទៀត! ក្រសួងមហាផ្ទៃ បានកំណត់មុខសញ្ញាល្មើសក្នុងសមត្ថកិច្ចយ៉ាងណែនក្នុងដៃ ដោយប្ដេជ្ញាការពារសន្តិសុខប្រជាពលរដ្ឋ និងរាជរដ្ឋាភិបាលស្របច្បាប់ឱ្យខាងតែបាន តាមគ្រប់យន្តការច្បាប់ជាទម្រង់វិធានការសរុប កម្លាំងសរុប និងមធ្យោបាយសរុប៕

ដោយ ៖ សិលា


ចែករំលែក៖