ព័ត៌មានទាន់ហេតុការណ៍៖

ថ្នាក់ដឹកនាំ និងបុគ្គលិក សហការី នៃ មជ្ឈមណ្ឌលព័ត៌មាន«នគរវត្ត» បាននាំគ្នា បញ្ចេញសំណេរនិងការប្តូរ profile បង្ហាញការគាំទ្រកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម បង្ហោះលើបណ្តាញសង្គមគ្រប់ប្រភេទ

ចែករំលែក៖

ភ្នំពេញ ៖ ថ្នាក់ដឹកនាំ និងបុគ្គលិក សហការី នៃ មជ្ឈមណ្ឌលព័ត៌មាន«នគរវត្ត» បាននាំគ្នា បញ្ចេញសំណេរនិងការប្តូរ profile បង្ហាញការគាំទ្រកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម បង្ហោះលើបណ្តាញសង្គមគ្រប់ប្រភេទ បន្ទាប់ពីបានស្តាប់សារសម្លេង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធិសភា ដោយបានបកស្រាយយ៉ាងក្បោះក្បាយ និងត្រឹមត្រូវបំផុត ជាពិសេសបានរំលេចនូវអត្ថប្រយោជន៍និងសារៈសំខាន់ដ៏ច្រើននៃកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខដឹកនាំ បានបន្តអនុវត្តនយោបាយកសាងព្រំដែនដែល សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានដាក់ចេញ “កសាងខ្សែព្រំដែនជាប់ជាមួយប្រទេសជិតខាង ជាព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងកាអភិវឌ្ឍប្រកបដោយចីរភាព” ដោយដើរទន្ទឹមគ្នានឹងការកសាងខឿនការពារជាតិ គឺជារបស់ប្រជាជន, ប្រជាជនគឺជាគ្រឹះដ៏រឹងមាំ មិនចេះរីងស្ងួត និងជាសាក្សីរស់ប្រកបដោយនិរន្តរភាព រួមទាំង “ការងារកសាងបោះបង្គោលខណ្ឌសីមា និងការកសាងផ្លូវជាដៃគូបំពេញឱ្យគ្នាទៅវិញទៅមក” ៕

 

ដោយ ៖ សិលា


ចែករំលែក៖