ព័ត៌មានទាន់ហេតុការណ៍៖

រុស្ស៊ីបានសម្លាប់ឧត្តមសេនីយ៍មេទ័ព៤នាក់ និងចាប់បានទាហានអ៊ុយក្រែន២៨០នាក់ក្នុងរយៈពេល ២៤ម៉ោង

ចែករំលែក៖

ក្នុងរយៈពេល 24 ម៉ោងកន្លងមកនេះ សមរភូមិរុស្ស៊ី-អ៊ុយក្រែននៅតែសាហាវ កងទ័ពរុស្ស៊ីបានបំផ្លាញរថក្រោះ និងរថពាសដែកចំនួន 27 គ្រឿង ដោយចាប់បានអ្នកទោសសង្គ្រាមចំនួន 280 នាក់។ លើសពីនេះទៀត កាំជ្រួច Iskander បានវាយប្រហារនិងសម្លាប់ឧត្តមសេនីយ៍អ៊ុយក្រែន ៤នាក់។ ទាហានរុស្ស៊ីបានបញ្ឈប់ការឈានទៅមុខរបស់កងទ័ពអ៊ុយក្រែននៅក្នុងតំបន់ Kursk ។
អ្វីដែលគួរឱ្យតក់ស្លុតជាងនេះទៀតនោះគឺការវាយប្រហារ “ទម្លុះ” ជាមួយនឹងកាំជ្រួចមីស៊ីលបាលីស្ទិកយុទ្ធសាស្ត្រ Iskander (OTRK) លើទីតាំងមួយក្នុងតំបន់ Kharkiv នៃកងទ័ពរុស្ស៊ី ដោយបានសម្លាប់ឧត្តមសេនីយ៍អ៊ុយក្រែនបួននាក់ ក្នុងនោះមាននាយរងសេនាធិការទូទៅ៣រូបនៃកងទ័ពអ៊ុយក្រែន។
ចំណែកប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បាននិយាយថា ការវាយលុករបស់អ៊ុយក្រែនចូលទឹកដីរុស្ស៉ីបានបង្កើតជាស្ថានការណ៍ដ៏លំបាកមួយសម្រាប់លោកប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន ខណៈក្រុមមន្ត្រីអាមេរិកកំពុងរក្សាទំនាក់ទំនងជាប្រចាំជាមួយអ៊ុយក្រែនជុំវិញការវាយលុកនេះ។
កងទ័ពអ៊ុយក្រែនប្រហែលជា ១០០០នាក់អមជាមួយរថក្រោះនិងរថពាសដែកបានវាយសម្រុកឆ្លងដែនចូលក្នុងតំបន់ Kursk កាលពីថ្ងៃទី៦ ខែសីហា។ ក្រុមមន្ត្រីអាមេរិកបាននិយាយថា គោលបំណងវាយលុកចូលតំបន់ Kursk របស់ទីក្រុងកៀវ ទំនងជាចង់បង្ខំឱ្យរុស្ស៉ីដកកងទ័ពចេញពីអ៊ុយក្រែន ដើម្បីទៅការពារទឹកដីរុស្ស៉ីប្រឆាំងនឹងការវាយលុកឆ្លងដែន។ ជុំវិញការវាយចូលទឹកដីរុស្ស៉ីរបស់អ៊ុយក្រែនផងដែរ នៅពេលត្រូវបានសាកសួរពីក្រុមអ្នកសារព័ត៌មានក្នុងទីក្រុង New Orleans កាលពីថ្ងៃអង្គារ ទី១៤ ខែសីហា លោក បៃដិន និយាយថាលោកទទួលបានព័ត៌មានជារៀងរាល់ ៤ទៅ៥ម៉ោងម្ដង ក្នុងរយៈពេល៦ ទៅ៨ថ្ងៃចុងក្រោយនេះស្ដីពីការវាយលុករបស់អ៊ុយក្រែនចូលក្នុងទឹកដីរុស្ស៉ី៕ ដោយ៖ ធីរីណា

រូបថត​៖ kienthuc


ចែករំលែក៖