ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តមិនចាំម៉ាកកៀរម៉ូតូបុរសម្នាក់ដួលចូលក្រោមរថយន្តកិនស្លាប់ភ្លាមៗ

ចែករំលែក៖

ភ្នំពេញ៖ រថយន្តមិនចាំម៉ាកមួយគ្រឿងកៀរម៉ូតូបុរសម្នាក់បណ្ដាលឲ្យដួលចូលក្រោមរថយន្តកិនស្លាប់ៗភ្លាមនៅនឹងកន្លែងកើតហេតុ រួចរថយន្តបង្កបានបើកគេចបាត់ស្រមោល។  

ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១:៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ ស្ថិតនៅតាមបណ្តោយផ្លូវ២០១១ ក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។

សពជនរងគ្រោះមានឈ្មោះ ពៅប៊ុន ណារ៉េត ភេទប្រុស​ អាយុ២៤ឆ្នាំ រស់នៅភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។

បើតាមការបញ្ជាក់ពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញ បុរសរងគ្រោះបានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសង់សេ១២៥ពណ៌ខ្មៅពាក់ផ្លាកលេខ ភ្នំពេញ 1BS-8597 ធ្វើដំណើរតាមបណ្តោយផ្លូវ២០១១ក្នុងទិសដៅពីជើងមកត្បូងក្នុងល្បឿនលឿនមធ្យមខណៈពេលធ្វើដំណើរមកដល់ចំណុចកើតហេតុខាងលើក៏ត្រូវបានរថយន្តមួយគ្រឿងមិនចាំស្លាកលេខ ធ្វើដំណើរស្របទិសគ្នាពីជើងមកត្បូងក្នុងល្បឿនលឿនកៀរម៉ូតូជនរងគ្រោះបណ្ដាលឲ្យដួលចូលក្រោមកង់រថយន្តកិនចំដងខ្លួនស្លាប់ភ្លាមៗ ចំណែករថយន្តបង្កបន្តល្បឿនបើករត់ចេញពីកន្លែងកើតហេតុបាត់ស្រមោល ។ 

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានសហការជាមួយនឹងជំនាញចរាចរណ៍ចុះមកដល់វាស់វែង ។ ចំណែកសពសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕

ដោយ៖ សុខាសែនជ័យ


ចែករំលែក៖