ខេត្តសៀមរាប៖ នៅបរិវេណមុខប្រាសាទ អង្គរតូច ខេត្តសៀមរាប នាថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤នេះ បានរៀបចំព្រឹត្តិការណ៍ «ស្នាមញញឹមនៃកម្ពុជា» ដោយក្នុងព្រឹត្តិការណ៍នេះបានបង្កើតសកម្មភាពនានា ដើម្បីផ្សព្វផ្សាយសិល្បៈ វប្បធម៌ និងទេសចរណ៍សម្រាប់ជាការទាក់ទាញភ្ញៀវទេសចរមកទស្សនាកម្សាន្ត។ ព្រឹត្តិការណ៍នេះ«ស្នាមញញឹមនៃកម្ពុជា” នឹងចាប់ផ្តេីមពីម៉ោង ៩:០០នាទីព្រឹក រហូតដល់ម៉ោង ១៦:០០នាទីល្ងាច។
សមាគមសិល្បករខ្មែរបានបង្កេីតបរិយាកាសរីករាយ បង្កើតស្នាមញញឹម តាមរយៈសកម្មភាពផ្សេងៗដូចជា ៖
១-ការផលិតមាតិកាខ្លីៗ
២-ការបង្កើតកម្មវិធីកម្សាន្តរបាំបុរាណប្រពៃណី
៣-ការបង្ហាញពិព័រណ៍មុខម្ហូបខ្មែរខ្នាតតូច ដោយាមាន ១៦ស្តង់ ដែលជាម្ហូប និងនំខ្មែរ
៤-ការបង្កើតនូវស្នាដៃ ផ្សព្វផ្សាយពីវប្បធម៌ ដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលបានចូលរួមក្នុងព្រឹត្តិការណ៍នេះឱ្យចងចាំអំពីអនុស្សាវរីយ៍ ល្អៗនៅប្រទេសកម្ពុជា និងជួយផ្សព្វផ្សាយបន្តទៅកាន់ពិភពលោក៕
ដោយ៖ តារា