ព័ត៌មានទាន់ហេតុការណ៍៖

គណបក្សសម្ព័ន្ធមិត្តកាន់អំណាច របស់ប្រទេសថៃគាំទ្រកូនស្រីលោកថាក់ស៊ីនធ្វើជានាយករដ្ឋមន្ត្រី

ចែករំលែក៖

គណបក្សចម្រុះដែលកំពុងកាន់អំណាចបានរួបរួមគ្នាគាំទ្រលោកស្រី Paetongtarn Shinawatra ក្នុងកិច្ចខិតខំប្រឹងប្រែងរបស់លោកស្រីដើម្បីរក្សាស្ថិរភាពឆាកនយោបាយរបស់ប្រទេសថៃ។
គណបក្សភឿថៃដែលកំពុងកាន់អំណាចរបស់ប្រទេសថៃនឹងតែងតាំងមេដឹកនាំអាយុ 37 ឆ្នាំរបស់ខ្លួនគឺលោកស្រី Paetongtarn Shinawatra – ជានាយករដ្ឋមន្ត្រីនៅពេលដែលសភាបោះឆ្នោតនៅថ្ងៃទី 16 ខែសីហាលើការជំនួសលោក Srettha Thavisin ដែលត្រូវបានបណ្តេញចេញដោយតុលាការធម្មនុញ្ញ ។
លោក Sorawong Thienthong អគ្គលេខាបក្សភឿថៃ បាននិយាយនៅក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងបាងកកកាលពីថ្ងៃទី ១៥ ខែសីហាថា “យើងបានសម្រេចចិត្តតែងតាំងលោកស្រី Paetongtarn Shinawatra”។
យោងតាមច្បាប់បោះឆ្នោតថៃ បេក្ខជនដែលជាប់ឆ្នោតជានាយករដ្ឋមន្ត្រីត្រូវតែទទួលបានការគាំទ្រលើសពីពាក់កណ្តាលនៃសមាជិកសភាតំណាងរាស្រ្តសរុប ស្មើនឹងសមាជិកសភាចំនួន 247/493។
ទន្ទឹមនឹងនោះ ក្រុមចម្រុះដែលកំពុងកាន់អំណាចទាំង ១១ ដឹកនាំដោយគណបក្សភឿថៃ បច្ចុប្បន្នទទួលបានអាសនៈចំនួន ៣១៤ ក្នុងសភាតំណាងរាស្រ្ត។ នោះមានន័យថា លោកស្រី Paetongtarn ទំនងជានឹងក្លាយជានាយករដ្ឋមន្ត្រីស្ត្រីទីពីររបស់ប្រទេសថៃ និងជាប្រមុខរដ្ឋាភិបាលក្មេងជាងគេនៅអាស៊ី៕ ដោយ៖ ធីរីណា

រូបថត៖ Asia Times


ចែករំលែក៖