ព័ត៌មានទាន់ហេតុការណ៍៖

សេចក្តីប្រកាសព័ត៌មានរបស់អយ្យការអមសាលាដំបូងខេត្តបាត់ដំបង ស្តីពីការចោទប្រកាន់ជនល្មើសជាក្រុមក្មេងទំនើង ប្រព្រឹត្តនៅចំណុចភូមិអញ្ចាញ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង

ចែករំលែក៖

ខេត្តបាត់ដំបង ៖ អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តបាត់ដំបង មានកិត្តិយសសូមជម្រាបជូនសាធារណជន មេត្តា ជ្រាបថា៖ អយ្យការអមសាលាដំបូងខេត្តបាត់ដំបង បានសម្រេចធ្វើការចោទប្រកាន់ក្រុមក្មេងទំនើងចំនួន ០២នាក់ ពីបទ ធ្វើឱ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស (ប្រព្រឹត្តដោយសហចារី) តាមមាត្រា ៤១១ កថាខណ្ឌ១ ចំណុច១ នៃក្រមព្រហ្មទណ្ឌ ដែលបទល្មើសនេះអាចនឹងត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ០២ឆ្នាំ ទៅ ០៥ឆ្នាំ។ ក្មេងទំនើងនេះ ត្រូវបានបញ្ជូនទៅចៅក្រមស៊ើបសួរ តាមនីតិវិធី។

ការចោទប្រកាន់នេះធ្វើឡើងបន្ទាប់ពីក្រុមក្មេងទំនើងទាំង០២នាក់ បានធ្វើសកម្មភាពប្រដាប់ដោយកាំបិត បានកាប់ទៅលើម៉ូតូមួយគ្រឿងរបស់ជនរងគ្រោះ បណ្តាលឱ្យរងការខូចខាត។

អយ្យការអមសាលាដំបូងខេត្តបាត់ដំបង សូមអំពាវនាវដល់អាណាព្យាបាលទាំងអស់ យកចិត្តទុកដាក់អប់រំ កូនចៅ ធ្វើជាពលរដ្ឋល្អ កុំប្រព្រឹត្តអំពើល្មើសច្បាប់ និងជៀសឱ្យឆ្ងាយពីក្រុមក្មេងទំនើង ដែលនាំឱ្យមានទោសទណ្ឌ ដល់ខ្លួន។

អយ្យការអមសាលាដំបូងខេត្តបាត់ដំបង ប្តេជ្ញាអនុវត្តច្បាប់យ៉ាងម៉ឺងម៉ាត់ ដើម្បីធានាឱ្យបាននូវសណ្តាប់ធ្នាប់សាធារណៈ សន្តិសុខសង្គមជូនប្រជាពលរដ្ឋ។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន អាណាព្យាបាល មេត្តាជ្រាបជាព័ត៌មានតាមការគួរ ៕

ដោយ ៖ សិលា


ចែករំលែក៖