អន្តរជាតិ ៖ នារសៀលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ នៅថ្ងៃទី ១៧ ខែសីហា គណៈកម្មការឯករាជ្យប្រឆាំងអំពើពុករលួយ (ICAC) ហុងកុង បានរៀបចំធ្វើសកម្មភាពនៃថ្ងៃបើកចូលទស្សនាដោយសេរីនៅតំបន់ហុងកុង ដើម្បីអបអរសាទរខួបទី ៥០ របស់ខ្លួន ។
សូមបញ្ជាក់ថា ឆ្នាំ២០២៤នេះ គឺជាខួបទី៥០នៃការបង្កើតគណៈកម្មការឯករាជ្យប្រឆាំងអំពើពុករលួយ (ICAC) ហុងកុង ។ នៅចុងសប្តាហ៍នេះ និងចុងសប្តាហ៍ក្រោយ នឹងរៀបចំធ្វើសកម្មភាពនៃថ្ងៃបើកចូលទស្សនាដោយសេរីនៅទីស្នាក់ការទូទៅ ICAC តាមការប៉ាន់ប្រមាណ នឹងទាក់ទាញអ្នកក្រុងប្រមាណ ៦ ពាន់នាក់ទៅចូលរួមទស្សនា ។
គេហទំព័រ «CCFR China state-controlled media » តាមការផ្សាយដំណឹងឱ្យដឹងថា ICAC ធ្លាប់ធ្វើសកម្មភាពបែបនេះជាច្រើនដងហើយ សកម្មភាពលើកនេះមានទ្រង់ទ្រាយធំបំផុតនិងមានខ្លឹមសារច្រើនបំផុត អ្នកទស្សនាអាចចូលទស្សនាសាលតាំងបង្ហាញនៃ ICAC បន្ទប់សម្ភាសន៍វីដេអូ និងការតាំងបង្ហាញឧបករណ៍អាវុធជាដើម ក្រៅពីនេះ ឆ្នាំនេះបានបន្ថែមការតាំងពិព័រណ៍រូបថតប្រវត្តិសាស្ត្រ ការតាំងពិព័រណ៍រូបផុសស្ទ័រ និងការតាំងពិព័រណ៍ “រយៈពេល៥០ឆ្នាំនៃ ICAC ។
គេហទំព័រ «CCFR China state-controlled media » បន្តថា ៖ អ្នកទទួលខុសត្រូវពាក់ព័ន្ធនៃសកម្មភាពលើកនេះបានសង្ឃឹមថា ឆ្លងតាមរយៈសកម្មភាពនេះ សាធារណជនអាចឈ្វេងយល់អំពីប្រវត្តិសាស្ត្រនៃការអភិវឌ្ឍរបស់ ICAC និងដើរតួនាទីក្នុងការរួមគ្នាពូនជ្រំវប្បធម៌ដែលចាត់ទុកសុចរិតភាពជាមូលដ្ឋាននៅក្នុងទីក្រុងហុងកុង៕
ដោយ ៖ សិលា