ព័ត៌មានទាន់ហេតុការណ៍៖

កូរ៉េខាងជើងហៅការវាយប្រហាររបស់អ៊ុយក្រែនលើរុស្ស៊ីថាជាអំពើភេរវកម្ម

ចែករំលែក៖

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងបានរាយផ្សាយនៅ ១៨ សីហា ថា កូរ៉េខាងជើងបានថ្កោលទោសការវាយប្រហាររបស់អ៊ុយក្រែនលើប្រទេសរុស្ស៊ីថាជា “អំពើភេរវកម្មដែលមិនអាចលើកលែងបាន” ដែលគាំទ្រដោយសហរដ្ឋអាមេរិក និងលោកខាងលិច ហើយបានអះអាងថា ខ្លួននឹងឈរក្បែររុស្ស៊ីជានិច្ចក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីការពារអធិបតេយ្យភាព។

យោងតាមទីភ្នាក់ងារសារព័ត៌មាន KCNA សកម្មភាពរបស់អ៊ុយក្រែនក្នុងការវាយប្រហារលើប្រទេសរុស្ស៊ីគឺជា “ផលិតផលនៃគោលនយោបាយប្រឆាំងរុស្ស៊ីដែលបង្កើតឡើងដោយសហរដ្ឋអាមេរិកដែលជំរុញឱ្យស្ថានការណ៍ឈានដល់កម្រិតនៃសង្គ្រាមលោកលើកទី 3” ។

អត្ថបទនេះបានអះអាងថា សហរដ្ឋអាមេរិកបានផ្តល់ឱ្យប្រធានាធិបតីអ៊ុយក្រែន Volodymir Zelensky នូវចំនួន “ដ៏គួរឱ្យភ័យខ្លាច” នៃអាវុធដ៍សាហាវ។

KCNA បានដកស្រង់សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសកូរ៉េខាងជើងថា “យើងថ្កោលទោសយ៉ាងខ្លាំងចំពោះការវាយប្រហារប្រដាប់អាវុធលើទឹកដីរុស្ស៊ីដែលរបបក្រុងគៀវបានអនុវត្តក្រោមការគ្រប់គ្រង និងការគាំទ្ររបស់សហរដ្ឋអាមេរិក និងលោកខាងលិច។

កូរ៉េខាងជើងបានពង្រឹងទំនាក់ទំនងរបស់ខ្លួនជាមួយរុស្ស៊ីយ៉ាងសំខាន់ក្នុងឆ្នាំកន្លងទៅ ជាមួយនឹងកិច្ចប្រជុំកំពូលចំនួនពីររបស់មេដឹកនាំនៃប្រទេសទាំងពីរ ជាមួយនឹងការប្តេជ្ញាចិត្តចំពោះកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធលើគ្រប់វិស័យ៕

 


ចែករំលែក៖