ព័ត៌មានទាន់ហេតុការណ៍៖

មិនខុសពីឳពុក ថាក់ស៊ីន ម្តាយមីង យីងឡាក់ ការអភិវឌ្ឍសេដ្ឋកិច្ចជាអាទិភាពកំពូលរបស់នាយករដ្ឋមន្ត្រីថៃថ្មី Paetongtarn Shinawatra 

ចែករំលែក៖

នៅក្នុងសន្និសីទសារព័ត៌មានដំបូងរបស់ លោកស្រី នាយករដ្ឋមន្ត្រីថៃ Paetongtarn Shinawatra បាននិយាយថា អាទិភាពរបស់នាងគឺកំណែទម្រង់សេដ្ឋកិច្ចទ្រង់ទ្រាយធំ ។

យោងតាមសារព័ត៌មាន Reuters ក្នុងឋានៈជានាយករដ្ឋមន្ត្រីថៃ នៅព្រឹកថ្ងៃទី១៨ ខែសីហា លោកស្រី Paetongtarn Shinawatra បានធ្វើសន្និសីទសារព័ត៌មានលើកដំបូង និងលើកឡើងពីអាទិភាពរបស់រដ្ឋាភិបាលថ្មី។

នាយករដ្ឋមន្ត្រីថៃថ្មី Paetongtarn Shinawatra បានសង្កត់ធ្ងន់ថា លោកស្រីនឹងបន្តអនុវត្តគោលនយោបាយរបស់លោក Srettha Thavisin រួមទាំងវិធានការជំរុញសេដ្ឋកិច្ច និងកំណែទម្រង់ទ្រង់ទ្រាយធំ ការដោះស្រាយបញ្ហាគ្រឿងញៀន វិធានការណ៍កែលម្អប្រព័ន្ធថែទាំសុខភាពជាសកលរបស់ប្រទេស និងការលើកកម្ពស់ភាពចម្រុះផ្នែកយេនឌ័រ .

លោកស្រី Paetongtarn បានថ្លែងថា៖ «គោលដៅគឺដើម្បីជំរុញសេដ្ឋកិច្ច ដូច្នេះបំណងនេះនៅតែរក្សាបាន»។ នាយករដ្ឋមន្ត្រី Paetongtarn បានបន្ថែមថា រដ្ឋាភិបាលរបស់លោកស្រីនឹងមិនបោះបង់ចោលផែនការចែកចាយលុយតាមរយៈកាបូបឌីជីថលនោះទេ ប៉ុន្តែនឹងស្វែងរកការស្រាវជ្រាវ និងស្តាប់ជម្រើសបន្ថែម ដើម្បីធានាថាកម្មវិធីមានភាពរឹងមាំផ្នែកហិរញ្ញវត្ថុ។

គណបក្សភឿថៃរបស់លោកស្រី ស៊ីណាវ៉ាត្រា មិនទាន់អាចអនុវត្តកម្មវិធីចែកចាយប្រាក់ចំនួន ៥០០ពាន់លានបាត (១៤,៤ពាន់លានដុល្លារ) ដល់ប្រជាជនតាមរយៈកាបូបឌីជីថល ដូចដែលបានសន្យាក្នុងអំឡុងពេលបោះឆ្នោតនោះទេ។

នៅពេលនិយាយអំពីអតីតនាយករដ្ឋមន្ត្រីថាក់ស៊ីន ស៊ីណាវ៉ាត្រា អ្នកស្រី ប៉ាតុងតាន់ បានសង្កត់ធ្ងន់ថា លោកស្រីមិនមានគម្រោងតែងតាំងឪពុកលោកស្រី គឺលោកថាក់ស៊ីន ឲ្យកាន់តំណែងណាមួយក្នុងរដ្ឋាភិបាលទេ ប៉ុន្តែនឹងស្វែងរកដំបូន្មានរបស់គាត់៕

រូបថត: Reuters


ចែករំលែក៖