ខ្សែប្រយុទ្ធ Kylian Mbappe បានបង្ហាញខ្លួនជាលើកដំបូងនៅក្របខ័ណ្ឌ La Liga ខណៈដែលក្រុមការពារតំណែងជើងឯកអធិរាជស Real Madrid បានត្រឹមប្រកួតស្មើជាមួយក្រុមម្ចាស់ផ្ទះ Mallorca នៅថ្ងៃបើកឆាករដូវកាលថ្មី ក្នុងលទ្ធផល១ទល់១។
ប្រធានក្រុមជម្រើសជាតិបារាំងរូបនេះបានស៊ុតបញ្ចូលទីក្នុងការបង្ហាញខ្លួនជាលើកដំបូងសម្រាប់ក្លិបក្នុងការឈ្នះពាន Uefa Super Cup ដែលជួយក្រុមរកបាន១គ្រាប់យកឈ្នះលើក្រុម Atalanta ២-០ កាលពីថ្ងៃពុធសប្តាហ៍មុន។
ការចុះហត្ថលេខានៅរដូវក្តៅពីក្លិប Paris St-Germain បានបរាជ័យក្នុងការប្រកួតបាល់ទាត់ក្នុងស្រុករបស់ខ្លួន ខណៈដែលការប្រកួតបើកឆាកនេះ ក្រុមការពារតំណែងជើងឯកតាមត្រឹមលទ្ធផលស្មើ ហើយខ្សែការពារ Ferland Mendy ទទួលបានកាតក្រហមទៀតនៅក្នុងម៉ោងបន្ថែមនាទីទី៩០+៧ ដោយសារការប៉ះទង្គិចជាមួយ Muriqi ។
ខ្សែបម្រើប្រយុទ្ធ Rodrygo បានស៊ុតបាល់បញ្ចូលទីយ៉ាងល្អពីការបញ្ជូនរបស់ខ្សែប្រយុទ្ធ Vinicius Jr ដើម្បីផ្តល់ឱ្យក្រុមរបស់លោក Carlo Ancelotti នាំមុខ១គ្រាប់មុននៅនាទីទី១៣។ ប៉ុន្តែកីឡាករ Vedat Muriqi របស់ Mallorca បានតាមស្មើវិញដោយការតែតបាល់ពីការបញ្ជូនរបស់ Dani Rodriguez នៅក្នុងតង់ទី២នាទីទី៥៣។
Mbappe ដែលជាអ្នកស៊ុតបញ្ចូលទីកំណត់ត្រារបស់ក្លិប PSG និងជាម្ចាស់ស្បែកជើងមាសនៅ Ligue 1 រហូតដល់៦សម័យកាល មានឱកាសរកគ្រាប់បាល់ឲ្យក្រុម Real Madrid ដោយបានស៊ុត១គ្រាប់ចំគោលដៅ ប៉ុន្តែត្រូវបានអ្នកចាំទី Dominik Greif សង្គ្រោះបាន។
នេះជាលើកទីមួយហើយដែលខ្សែប្រយុទ្ធវ័យ២៥ឆ្នាំរូបនេះបានលេងការប្រកួតលីកនៅខាងក្រៅប្រទេសបារាំងបន្ទាប់ពីចាប់ផ្តើមអាជីពជាមួយ Monaco។ លទ្ធផលនេះធ្វើឲ្យ Real Madrid មិនអាចស្វែងរកជ័យជម្នះក្នុងថ្ងៃបើកឆាករដូវកាលថ្មី ដោយទទួលបានតែ១ពិន្ទុប៉ុណ្ណោះ ហើយ ការប្រកួតបន្ទាប់ក្រុម Real Madrid ត្រូវធ្វើជាម្ចាស់ផ្ទះទទួលស្វាគមន៍ក្រុម Real Valladolid នៅ La Liga សម្រាប់សប្តាហ៍ទី២រដូវកាលថ្មីនេះ ៕
ដោយ៖ ភារៈ (រូបភាព ៖ BBC Sport)