ព័ត៌មានទាន់ហេតុការណ៍៖

លោកបណ្ឌិត គិន ភា ៖ សូមស្មារតីជាតិដ៏បរិសុទ្ធកើតមានក្នុងដួងចិត្តខ្មែរគ្រប់ៗរូប ហើយសូមជៀសចាកឆ្ងាយពីក្រុមពាក់ស្រោមស្នេហាជាតិដែលនាំឱ្យជាតិយើងបែកបាក់

ចែករំលែក៖

ភ្នំពេញ ៖ លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា និងជាអ្នកវិភាគ នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤ បានថ្លែងថា ៖ សំណុំរឿង CLV-DTA ប៉ុន្មានអាទិត្យនេះ ដ្បិតស្តាប់ទៅរាងច្របូកច្របល់និងស្មុគស្មាញបន្តិច តែអ្វីដែលយើងទទួលបានគឺស្មារតីជាតិដែលកើតចេញពីបេះដូងបរិសុទ្ធរបស់ប្រជារាស្ត្រនិងរាជរដ្ឋាភិបាល។

លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកថា ៖ ទាំងរដ្ឋទាំងរាស្ត្ត្រសុទ្ធតែផ្តល់អាទិភាពខ្ពស់លើបញ្ហាព្រំដែន អធិបតេយ្យ ឯករាជ្យ និងបូរណភាពទឹកដី។

លោកបណ្ឌិត គិន ភា បន្តថា ៖ ទាំងរដ្ឋទាំងរាស្ត្រសុទ្ធតែខ្វល់ខ្វាយរឿងនេះដូចគ្នា។ ដូច្នេះ បើរដ្ឋប្រឹង មានរាស្ត្រគាំទ្រ ស្រុកយើងគង់វង្សយូរអង្វែងហើយ។

លោកសូមស្មារតីជាតិដ៏បរិសុទ្ធកើតមានក្នុងដួងចិត្តខ្មែរគ្រប់ៗរូប ហើយសូមជៀសចាកឆ្ងាយពីក្រុមពាក់ស្រោមស្នេហាជាតិដែលនាំឱ្យជាតិយើងបែកបាក់ ៕

ដោយ ៖ សិលា


ចែករំលែក៖