ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ លោក សុខ ឥសាន បានបរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ៗចំនួន ១០ ដូចខាងក្រោម ៖
១- ពួកឯងរត់ចោលស្រុកសោះបែរជាមកចង់ឲ្យរាជរដ្ឋាភិបាលស្របច្បាប់ធ្វើតាមខ្លួន = មិនអាចទៅរួចទេ។
២- មានការអីអ្នកនៅក្នុងស្រុកទេដែលរងគ្រោះ = ឯអ្នករត់ចោលស្រុករួចខ្លួន?
៣- អ្នករត់ចោលស្រុកមានសិទ្ធិធ្វើបាតុកម្មនៅក្រៅស្រុក = ឯរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់មានសិទ្ធិបង្ក្រាបបាតុកម្មក្នុងស្រុក?
៤- ពួកអ្នកនយោបាយរត់ចោលស្រុកចាត់ទុកប្រទេសជិតខាងកម្ពុជាជាខ្មាំងសត្រូវពីព្រោះបើកើតសង្គ្រាមពួកវារួចខ្លួន = កុំភ្លេចថាបងប្អូនឪម៉ែពួកឯងក៏មិនរស់ដែរ?
៥- អាងខ្លួនឯងនៅឆ្ងាយពីស្រុកកំណើត = អត់គិតពីអាយុជីវិតបងប្អូនឪម៉ែពួកវាទេ ពួកអាគិតខ្លី?
៦- មហិច្ឆតារបស់ក្រុមឧទ្ទាមក្រៅច្បាប់ធំធេងណាស់និងអត់ព្រំដែន = អញ្ចឹងការប្រុងជើងការរបស់សមត្ថកិច្ចក៏ដើរទន្ទឹមគ្នាដែរ។
៧- ការជេរប្រមាថលើថ្នាក់ដឹកនាំជាវប្បធម៌របស់ក្រុមឧទ្ទាមក្រៅច្បាប់ = មេវាយ៉ាងម៉េច កូនអញ្ចឹងដូចគ្នាទើបគ្មានកំណើត?
៨- ក្រុមឧទ្ទាមក្រៅច្បាប់មេក៏ដូចកូន = អាពួកកូនក៏ដូចមេដែរ ចរិតអន់ដូចគ្នា?
៨- សួស្តីសមមិត្តតើមិត្តណាចង់ទៅតាមលោក កែម ឡី ទេ = ប្រហែលពួកចង់ធ្វើបាតុកម្មហើយមើលទៅ បើនៅកម្ពុជាពួកវាថាខ្លាចវៀតណាមលេបពួកវា។
៩- កងទ័ពខ្មែរបានយកកងទ័ពបង់ក្លាដែសជាគ្រូហើយកុំខ្លាចអីចូលមកក្នុងស្រុកទៅ = អត់អីទេគ្រាន់គេយកទៅចងព្យួរកប៉ុណ្ណោះចំពោះជនក្បត់ជាតិ៣តំណ?
១០- បើក្លាហានចូលមក = បើកំសាកមិនបាច់ចូលមកទេនាំធ្ងន់ផែនដី ពូជអាញុះញង់ ៕
ដោយ ៖ សិលា