ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ៤៩នាក់ ក្នុងបទល្មើសគ្រឿងញៀនចំនួន ២៤ករណីទូទាំងប្រទេស

ចែករំលែក៖

ភ្នំពេញ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ជនសង្ស័យចំនួន ៤៩នាក់ (ស្រី ០នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ២៤ករណី ទូទាំងប្រទេសនៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ ។

ក្នុងចំណោមជនសង្ស័យចំនួន ៤៩នាក់ រួមមាន៖ ជួញដូរ ២ករណី ឃាត់ ៣នាក់(ស្រី ០នាក់),ដឹកជញ្ជូន រក្សាទុក ១៣ករណី ឃាត់ ២៥នាក់(ស្រី ០នាក់),ប្រើប្រាស់ ៩ករណី ឃាត់ ២១នាក់(ស្រី ០នាក់)។

វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី២០ ខែសីហា រួមមាន៖ មេតំហ្វេតាមីនម៉ាទឹកកក(Ice)ស្មេីនិង ៤៥៨,២៤ក្រាម។

ក្នុងប្រតិបត្តិការនោះជាលទ្ធផលខាងលើ ១០អង្គភាពបានចូលរួមបង្ក្រាប មានដូចខាងក្រោម ៖

កម្លាំងនគរបាលជាតិ ៨អង្គភាព

*១ / កំពង់ស្ពឺ៖ រក្សាទុក ៨ករណី ឃាត់ ១៤នាក់ ចាប់យកIce ២០,០ក្រាម។

*២ / កំពត៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ៦,៨៨ក្រាម។

*៣ / ក្រចេះ៖ រក្សាទុក ២ករណី ឃាត់ ៦នាក់ ចាប់យកIce ៥,២២ក្រាម។

*៤ / រាជធានីភ្នំពេញ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ៥ករណី ឃាត់ ៦នាក់ ចាប់យកIce ៣៩៦,៥២ក្រាម។

*៥ / ព្រៃវែង៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ចាប់យកIce ២៣,៨៤ក្រាម។

*៦ / សៀមរាប៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ១ករណី ឃាត់ ៨នាក់ ចាប់យកIce ០,៥៧ក្រាម។

*៧ / ស្វាយរៀង៖ រក្សាទុក ១ករណី ឃាត់ ៣នាក់ ចាប់យកIce ៤,៩៧ក្រាម។

*៨ / តាកែវ៖ ប្រើប្រាស់ ១ករណី ឃាត់ ២នាក់ ចាប់យកIce ០,២៤ក្រាម។

ដោយឡែកកម្លាំងកងរាជអាវុធហត្ថខេត្ត ២អង្គភាព

*១ / សៀមរាប៖ ប្រើប្រាស់ ១ករណី ឃាត់ ៣នាក់។

*២ / ត្បូងឃ្មុំ៖ ប្រើប្រាស់ ១ករណី ឃាត់ ២នាក់៕ដោយ៖តារា


ចែករំលែក៖