ព័ត៌មានទាន់ហេតុការណ៍៖

លោក Xi Jinping ជួបសន្ទនាជាមួយអ្នកដឹកនាំសភាបរទេសដែលអញ្ជើញមកចូលរួមសកម្មភាពរំលឹកខួបទី៤០នៃការដែលសភាតំណាងប្រជាជនចិនចូលជាសមាជិកនៃសហភាពអន្តរសភា និងសិក្ខាសាលារបស់សមាជិកសភានៃប្រទេសកំពុងអភិវឌ្ឍន៍

ចែករំលែក៖

អន្តរជាតិ ៖ នៅយប់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ រសៀលថ្ងៃទី ២០ ខែសីហា នៅវិមានសភាពប្រជាជនក្រុងប៉េកាំង លោក Xi Jinping ប្រធានរដ្ឋចិនបានជួបសន្ទនាជាមួយអ្នកដឹកនាំសភាបរទេសដែលអញ្ជើញមកចូលរួមសកម្មភាពរំលឹកខួបទី៤០នៃការដែលសភាតំណាងប្រជាជនចិនចូលជាសមាជិកនៃសហភាពអន្តរសភា និងសិក្ខាសាលារបស់សមាជិកសភានៃប្រទេសកំពុងអភិវឌ្ឍន៍លើកទី៦ ។

គេហទំព័រ «CCFR China state-controlled media » ថា៖ លោក Xi Jinping បានសម្តែងការស្វាគមន៍ចំពោះដំណើរទស្សនកិច្ចនៅប្រទេសចិនរបស់អ្នកដឹកនាំសភាប្រទេសនានា ដោយលើកឡើងថា ពិតមែនតែបណ្តាប្រទសនានាមានសភាពការណ៍ជាតិនិងលក្ខណៈសម្បតិ្តខុសៗគ្នាក៏ដោយ ក៏ប៉ុន្តែពួកយើងសុទ្ធតែជាបងប្អូនល្អនិងដៃគូល្អដែលមានឆន្ទៈដូចគ្នា ។ ប្រទេសចិនរីករាយរួមសហការជាមួយបណ្តាប្រទេសនានា ផ្តួចផ្តើមឱ្យមានពហុប៉ូលភាវូបនីយកម្មពិភពលោកដ៏ស្មើភាពនិងមានរបៀបរៀបរយ និងសកលភាវូបនីយកម្មសេដ្ឋកិច្ចដែលផ្តល់ផលប្រយោជន៍ជាទូទៅនិងប្រកបដោយបរិយាបន្ន ក្នុងន័យជំរុញកិច្ចកសាងសហគមន៍រួមវាសនារបស់មនុស្សជាតិ ។

លោក Xi Jinping បានគូសបញ្ជាក់ថា ជានិច្ចកាល ប្រទេសចិនតែងតែជាសមាជិកមួយនៃ “សកលខាងត្បូង” ហើយរីករាយរួមសហការជាមួយបណ្តាប្រទេសនានា ជំរុញការសម្រេចបាននូវការធ្វើទំនើបកម្មសកលលោកដែលទទួលការអភិវឌ្ឍដោយសន្តិភាព ធ្វើកិច្ចសហប្រតិបតិ្តការដែលផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក និងមានភាពរុងរឿងរួម ក៏ដូចជារួមគ្នាធ្វើជាកម្លាំងស្ថិរភាពក្នុងការគាំពារសន្តិភាព កម្លាំងដ៏សំខាន់ក្នុងការបើកទូលាយនិងអភិវឌ្ឍ កម្លាំងស្ថាបនាក្នុងអភិបាលកិច្ចសកល និងជាកម្លាំងជំរុញក្នុងការរៀនសូត្រពីអរិយធម៌ទៅវិញទៅមក ៕

ដោយ ៖ សិលា


ចែករំលែក៖