ចំនួនជនអន្តោប្រវេសន៍ខុសច្បាប់ចូលប្រទេសអេស្បា៉ញបានកើនឡើង 66% ក្នុងរយៈពេល 8 ខែដំបូងនៃឆ្នាំ 2024 ដែលមានជាង 31 ពាន់នាក់ ជាពិសេសនៅប្រជុំកោះ Cananies ដែលមានទីតាំងនៅជិតឆ្នេរសមុទ្រភាគពាយ័ព្យនៃទ្វីបអាហ្រ្វិក បើទោះបីជាជាង 5,000 នាក់បានស្លាប់នៅសមុទ្រខណៈដែលព្យាយាមជ្រៀតចូលប្រជុំកោះនេះក្តី។
យោងតាមក្រសួងមហាផ្ទៃអេស្ប៉ាញ ចំនួនសរុបនៃជនចំណាកស្រុកខុសច្បាប់តាមសមុទ្រនិងតាមផ្លូវគោក ចូលប្រទេសក្នុងរយៈពេលប្រាំបីខែដំបូងនៃឆ្នាំ 2024 បានកើនឡើង 66.2% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ 2023 ដែលមាន 31,155 ករណី។
ជនអន្តោប្រវេសន៍ខុសច្បាប់ភាគច្រើនដែលចូលប្រទេសអេស្បា៉ញមកតាមសមុទ្រ ដោយគោលដៅអាទិភាពគឺកោះកាណាយ ដោយសារទីតាំងភូមិសាស្រ្តរបស់ពួកគេនៅជិតឆ្នេរសមុទ្រភាគពាយព្យនៃទ្វីបអាហ្រ្វិក។ ចាប់តាំងពីដើមឆ្នាំ 2024 មក ចំនួនជនអន្តោប្រវេសន៍ខុសច្បាប់ដែលចូលទៅក្នុង Canaries បានកើនឡើង 126% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ 2023 ដែលមានជាង 22,000 នាក់។
អង្គការក្រៅរដ្ឋាភិបាលអេស្ប៉ាញ Caminando Fronteras ដែលមានឯកទេសក្នុងការគាំទ្រជនចំណាកស្រុកបានប៉ាន់ប្រមាណថា មានជនចំណាកស្រុកខុសច្បាប់ជាង 5,000 នាក់បានស្លាប់នៅសមុទ្រក្នុងរយៈពេលត្រឹមតែ 5 ខែដំបូងនៃឆ្នាំ 2024 ដែលស្មើនឹងការស្លាប់ជាមធ្យម 33 នាក់ក្នុងមួយថ្ងៃនៅពេលព្យាយាមឆ្លងសមុទ្រដើម្បីទៅដល់ Canaries ។
មូលហេតុគឺសមុទ្រដែលតភ្ជាប់ប្រជុំកោះ Canaries ជាមួយអាហ្រ្វិកភាគពាយ័ព្យ ត្រូវបានគេស្គាល់ថាជាផ្លូវសមុទ្រដ៏គ្រោះថ្នាក់បំផុត ដោយសារតែមានចរន្តទឹកខ្លាំង ខណៈដែលជនចំណាកស្រុកត្រូវធ្វើដំណើរលើទូកបណ្តោះអាសន្នក្នុងស្ថានភាពមិនល្អនិងហត់នឿយ ផ្ទុកលើសទម្ងន់៕ ដោយធីរីណា
រូបថត: VOV