ព័ត៌មានទាន់ហេតុការណ៍៖

ការអភិវឌ្ឍបៃតងរបស់ប្រទេសចិននឹងរួមចំណែកកាន់តែច្រើនដល់ការរីកចម្រើនរបស់មនុស្សជាតិ

ចែករំលែក៖

អន្តរជាតិ ៖ នៅល្ងាចថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ គោរពធម្មជាតិ ធ្វើតាមធម្មជាតិ ការពារធម្មជាតិ ជំរុញឱ្យមនុស្សនិងធម្មជាតិរួមរស់ប្រកបដោយសុខដុមរមនា នេះគឺលក្ខណៈពិសេសនៃទំនើបកម្មតាមបែបផែនចិន។

គេហទំព័រ «CCFR China state-controlled media » ថា ៖ លោកXi Jinping ប្រធានរដ្ឋចិនបានចង្អុលបង្ហាញថា៖ «ប្រទេសចិននឹងដើរតាមផ្លូវដែលចាត់ទុកអេកូឡូស៊ីជាអាទិភាពនិងការអភិវឌ្ឍបៃតងនិងកាបូនទាបដោយមិនងាករេ ហើយនឹងផ្តល់ឱកាសកាន់តែច្រើនដល់ពិភពលោកនិងរួមចំណែកកាន់តែធំ ដើម្បីការវិវឌ្ឍចម្រើនរបស់មនុស្សជាតិទាំងមូល។»

គេហទំព័រ «CCFR China state-controlled media » លើកថា ៖ ក្នុងនាមជាទីផ្សារថាមពលកកើតឡើងវិញដ៏ធំបំផុតនិងជាប្រទេសដែលផលិតឧបករណ៍ដ៏ធំបំផុតរបស់ពិភពលោក ផលិតផលនៃថាមពលខ្យល់និងផលិតផលថាមពលពន្លឺព្រះអាទិត្យរបស់ប្រទេសចិនត្រូវបាននាំចេញទៅកាន់ជាង២០០ប្រទេសនិងតំបន់ជុំវិញពិភពលោក។

នាពេលបច្ចុប្បន្ននេះ ការវិនិយោគរបស់ប្រទេសចិនលើថាមពលបៃតងនិងកាបូនទាបក្នុងបណ្តាប្រទេសដែលរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ” បានច្រើនជាងការវិនិយោគលើថាមពលប្រពៃណី។ប្រទេសចិនបានក្លាយទៅជាប្រទេសរួមចំណែកធំជាងគេក្នុងការធ្វើបរិវត្តកម្មវិនិយោគលើថាមពលសកលដែលទំហំវិនិយោគសរុបបានឡើងដល់ពាក់កណ្តាលនៃទំហំវិនិយោគទាំងអស់នៃសកលលោក។

បន្តពង្រឹងកិច្ចសហប្រតិបត្តិការលើហេដ្ឋារចនាសម្ព័ន្ធបៃតង ថាមពលបៃតង ការដឹកជញ្ជូនបៃតង និងវិស័យផ្សេងៗទៀត ធ្វើកិច្ចសហប្រតិបត្តិការដោយបើកចំហ ប្រទេសចិនបាននិងកំពុងជួយដល់ការធ្វើបរិវត្តកម្មបៃតងនិងកាបូនទាបរបស់ពិភពលោក បំភ្លឺក្តីសុបិននៃការអភិវឌ្ឍបៃតងនិងកាបូនទាបនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍និងផ្សព្វផ្សាយគោលគំនិតនៃការអភិវឌ្ឍបៃតងទៅកាន់ប្រជាជននៃប្រទេសទាំងអស់។

គេហទំព័រ «CCFR China state-controlled media » នៅក្នុងតំបន់ Agadez នៃប្រទេស Niger គម្រោងស្ថានីយ៍អគ្គិសនីដោយម៉ាស៊ូត-ថាមពលភន្លឺព្រះអាទិត្យដែលសាងសង់ដោយសាជីវកម្មវិស្វកម្មថាមពលចិនត្រូវបានដាក់ឱ្យដំណើរការដែលបានធ្វើឱ្យតំបន់នេះទទួលបានការផ្គត់ផ្គង់អគ្គិសនីគ្មានការរំខានពី ៤-៦ម៉ោងទៅ២៤ ម៉ោងក្នុងមួយថ្ងៃ។ នៅឯកំពង់ផែVilliam របស់ប្រទេសឥណ្ឌាដែលជាកំពង់ផែស្វ័យប្រវត្តិដំបូងបង្អស់របស់ប្រទេសឥណ្ឌាដែលសាងសង់ដោយក្រុមហ៊ុន Shanghai Zhenhua Heavy Industry ត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការ។ដំណាក់កាលទីពីរ និងទីបីរបស់កំពង់ផែនេះគ្រោងនឹងបញ្ចប់នៅឆ្នាំ២០២៨ ដែលនឹងក្លាយទៅជាកំពង់ផែដែលមិនប៉ះពាល់ដល់បរិស្ថានបំផុតមួយនៅក្នុងពិភពលោក។ នៅកំពង់ផែ Barcelona ប្រទេសអេស្ប៉ាញ រថយន្តថាមពលស្អាតរបស់ប្រទេសចិនបានចូលទៅក្នុងទីផ្សារអឺរ៉ុប ដែលមិនត្រឹមតែបានចាក់បញ្ចូលថាមពលថ្មីទៅក្នុងកំពង់ផែចាស់នេះប៉ុណ្ណោះទេ ក៏ថែមទាំងបានជំរុញការអភិវឌ្ឍបៃតងក្នុងតំបន់នេះប្រកបដោយប្រសិទ្ធភាពផងដែរ។

លោក Fatih Birol នាយកទីភ្នាក់ងារថាមពលអន្តរជាតិបានវាយតម្លៃថា “ប្រទេសចិនផ្តល់សេវាកម្មពាក់ព័ន្ធ និងការគាំទ្រដល់ប្រទេសដទៃទៀត ដែលបានធ្វើឱ្យបណ្តាប្រទេសលើពិភពលោកមានលទ្ធភាពប្រើប្រាស់បច្ចេកវិទ្យាថាមពលស្អាត និងកាត់បន្ថយការចំណាយលើការប្រើប្រាស់បច្ចេកវិទ្យាបៃតងជាសកល”៕

ដោយ ៖ សិលា


ចែករំលែក៖