ព័ត៌មានទាន់ហេតុការណ៍៖

ជនជាតិចិនម្នាក់! បានធ្លាក់ពីលើអគារជាន់ទី៣ស្លាប់ភ្លាមៗ សង្ស័យអាចមានវិបត្តិផ្លូវចិត្ត

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ ជនជាតិចិនម្នាក់បានធ្លាក់ពីលើអាគារជាន់ទី៣ បណ្ដាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែង ករណីនេះសមត្ថកិច្ចសនិ្នដ្ឋានជាបឋម អាចលោតសម្លាប់ខ្លួនដែលគេសង្ស័យបណ្ដាលមកពីមានវិបត្តិផ្លូវចិត្ត នេះបើតាមការបញ្ជាក់ពីលោក អធិការនៃអធិការដ្ឋាននគរបាលស្រុកវាលវែង នាព្រលប់ថ្ងៃពុធ២រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ នេះ ។

លោក អធិការនគរបាលឲ្យដឹងទៀតថា ហេតុការណ៍ដ៍រន្ធត់នេះ បានកើតឡើងនៅចំណុចតំបន់សេដ្ឋកិច្ចពិសេស(MDS)ស្ថិតនៅភូមិសង្គមថ្មី ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។

លោក អធិការបញ្ជាក់ទៀតថា ជនរងគ្រោះ(ស្លាប់)មានឈ្មោះ zhang Li ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិចិន បច្ចុប្បន្ន ស្នាក់នៅ ភូមិ ឃុំកើតហេតុ ។

លោក បញ្ជាក់បន្ថែមទៀតថា ករណីនេះសមត្ថកិច្ចស្ថាប័នជំនាញពាក់ព័ន្ធ សហការចុះពិនិត្យដល់កន្កែងកើតហេតុ សពអាសន្និដ្ឋានជាបឋមអាចបណ្ដាល មកពីមានវិប្បត្តិក្នុងគ្រួសារ សពបានធ្វើកំណត់ហេតប្រគល់ជូនក្រុមគ្រួសារ ដើម្បីទទួលយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ ដោយៈ ប៉ឹម ពិន


ចែករំលែក៖