ព័ត៌មានទាន់ហេតុការណ៍៖

កុំចេះតែហ៊ាន.! ឆក់កាបូបលុយពលរដ្ឋមួយថ្ងៃបានសម្រេច០២ដង ត្រូវនគរបាលជំនាញតាមចាប់ឃាត់ខ្លួនបានពីរនាក់  

ចែករំលែក៖

ភ្នំពេញ ៖ ជនសង្ស័យ០២នាក់ ត្រូវកម្លាំងនគរបាលព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ ធ្វើការដេញចាប់ឃាត់ខ្លួន បានកាលពីវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ ស្ថិតក្នុងមូលដ្ឋានខណ្ឌដង្កោបន្ទាប់ពីពួកគេជិះម៉ូតូឌុបគ្នាធ្វើសកម្មភាពឆក់កាបូបលុយពីប្រជាពលរដ្ឋចំនួនពីរលើកបានសម្រេចត្រឹមតែរយៈពេលមួយថ្ងៃ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនបាន រួមមាន ៖ ទី១ ឈ្មោះមុន្នី អ៊ូខុង ភេទប្រុស អាយុ១៧ឆ្នាំមុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ទី២ ឈ្មោះ សូរ វិច្ឆកា ភេទប្រុស អាយុ១៨ឆ្នាំ ស្នាក់នៅឃុំស្វាយរលំ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

តាមប្រភពពីសមត្ថកិច្ចបានបង្ហេីបឲ្យដឹងថា មុនពេលកើតហេតុជនសង្ស័យពីរនាក់ខាងលេីបានជិះម៉ូតូម៉ាកវ៉េវពណ៌ក្រហមលាយស ពាក់ផ្លាកលេខ 1KW-0955 ធ្វើសកម្មភាពឆក់កាបូបលុយពីជនរងគ្រោះនៅតាមបណ្ដោយផ្លូវ២១៧ ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ បានសម្រេច ហើយបានជិះគេចខ្លួនរហូតមកដល់ ផ្លូវជាតិលេខ២ ក្នុងសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ ជនសង្ស័យក៏បានឃើញជនរងគ្រោះជិះម៉ូតូគុបជ្រុង មួយគ្រឿងមិនចាំផ្លាកលេខ ជិះឌុបគ្នាពីរនាក់ ស្រាប់តែជនសង្ស័យធ្វើសកម្មភាពឆក់កាបូបលុយបានសម្រេចថែមទៀត ។ ពេលនោះជនរងគ្រោះបានស្រែកថាចោៗផ្អើលដល់អ្នកធ្វើដំណើរនៅតាមដងផ្លូវហើយពេលនោះកម្លាំងសមត្ថកិច្ចខណ្ឌដង្កោជិះម៉ូតូល្បាតក្នុងភូមិសាស្ត្របានឃើញដូច្នេះក៏បានដេញជនសង្ស័យពីក្រោយរហូតមកដល់ផ្លូវបេតុងក្នុងសង្កាត់ព្រែកកំពឹស ទេីបជនសង្ស័យផ្ដួលម៉ូតូហើយរត់ចូលវាលស្រែធ្វើឲ្យកម្លាំងសមត្ថកិច្ចមូលដ្ឋានខណ្ឌដង្កោធ្វើការឡោមព័ទ្ធអស់រយៈពេលជាច្រើនម៉ោងទេីបចាប់បានជនសង្ស័យចំនួនពីរនាក់រួមនឹងសម្ភារៈរបស់ជនរងគ្រោះ បានត្រឡប់មកវិញ ។

បច្ចុប្បន្ននេះ ជនសង្ស័យខាងលេី ត្រូវបានសមត្ថកិច្ចជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ យកមកធ្វើការសាកសួរដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងចាត់ការតាមនីតិវិធី ៕ ដោយ ៖ ភារ៉ា ដង្កោ


ចែករំលែក៖