ព័ត៌មានទាន់ហេតុការណ៍៖

ពុទ្ធោមួយថ្ងៃ​សោះ! ឃាតកលាក់មុខ​សម្លាប់​មនុស្ស​៧នាក់​តាមដងផ្លូវ​ នៅទូទាំងប្រទេស​ ដូច្នេះ​មិនត្រូវ​បើកបរហួសល្បឿនកំណត់នោះទេ!

ចែករំលែក៖

ភ្នំពេញ​៖​ យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ​ បានឱ្យដឹងថា​ គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី២១ ខែសីហា ឆ្នាំ​២០២៤ម្សិលមិញ​ បានកើតឡើងចំនួន ១០លើក បណ្តាលឱ្យមនុស្សស្លាប់៧នាក់ និងរបួសធ្ងន់ស្រាល ៨នាក់។ 

ចំពោះ​ករណី​គ្រោះថ្នាក់ចរាចរណ៍ដែលបានកើតឡើងចំនួន១០លើកនេះ​ មានដូច​ជា៖ (យប់ ៥លើក) បណ្តាលឱ្យមនុស្សស្លាប់ ៧នាក់ (ស្រី ១នាក់), រងរបួសសរុប ៨នាក់ (ស្រី ៣នាក់), រងរបួសធ្ងន់៥នាក់ (ស្រី ៣នាក់) រងរបួសស្រាល៣នាក់ (ស្រី ០នាក់) និងមិនពាក់មួកសុវត្ថិភាព ៧នាក់ (យប់ ៤នាក់)។

របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមានៈ ៖ ល្មើសល្បឿន ៦លើក (ស្លាប់ ៤នាក់, ធ្ងន់ ២នាក់, ស្រាល១នាក់) , មិនគោរពសិទិ្ឋ ៣លើក (ស្លាប់ ៣នាក់, ធ្ងន់ ១នាក់, ស្រាល ០នាក់) និងមិនប្រកាន់ស្តាំ១លើក (ស្លាប់ ០នាក់, ធ្ងន់ ២នាក់, ស្រាល ២នាក់)។ 

ជាមួយគ្នានេះ​ នាយកដ្ឋាន​នគរបាល​ចរាចរណ៍​ សូម​អំពាវនាវឱ្យ​​បងប្អូន​ប្រជាពលរដ្ឋ​បន្តបើកបរយានយន្តរបស់លោកអ្នកដោយប្រុងប្រយ័ត្ន!​ ថ្ងៃនេះ ថ្ងៃស្អែក កុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍!​ ពាក់​មួក​សុវត្ថិភាព​​ម្នាក់​ ការពារ​ជីវិត​មនុស្ស​ម្នាក់! ពេលបើកបរត្រូវប្រកាន់ខ្ជាប់នូវសុជីវធម៌ សីលធម៌ និងការយោគយល់អធ្យាស្រ័យគ្នាទៅវិញទៅមក!​ មិនត្រូវ​បើកបរហួសល្បឿនកំណត់! មិនត្រូវបើកបរក្រោមឥទ្ធិពលនៃជាតិស្រវឹង ឬសារធាតុញៀន!​ គោរព​ច្បាប់​ចរាចរ​ណ៍​ ស្មេីនឹង​គោរព​ជីវិត​របស់​លោក​អ្នក!​ មិនត្រូវ​ប្រើប្រាស់ទូរស័ព្ទ​ ពេលលោកអ្នកកំពុង​បើកបរ! ៕

ដោយ​៖ តារា​


ចែករំលែក៖