ខេត្តតាកែវ ៖ ទឹកជ្រោះ ផ្អោក មាន ប្រវែង ប្រមាណ ជា ១ ០០០ ម៉ែត្រ និង ទទឹង ២ ម៉ែត្រ ដែល ហូរ ពី លើ ភ្នំ ហើយ កាត់ ថ្មដា តូច-ធំ ចុះ មក ក្រោម និង មាន ផ្ទះស្បូវ សម្រាប់ អង្គុយ លេង កម្សាន្ត រួម ទាំង មាន លក់ ម្ហូប អាហារ ដែល មាន តម្លៃ ថោក សមរម្យ សម្រាប់ ភ្ញៀវ ទេសចរណ៍ មក កម្សាន្ត ផងដែរ។ អ្វី ដែល កាន់តែ ជា ពិសេស ទៀត នោះ រមណីយដ្ឋាន ទឹក ជ្រោះ ផ្អោក សម្បូរ ត្បូង មាន តម្លៃ។
នៅ មុន ទឹក ជ្រោះ ផ្អោក ក្លាយ ជា រមណីយដ្ឋាន ពេញ និយម គឺ កាល ពី ជាង ១០ ឆ្នាំ មុន នៅ ទី នេះ គឺជា ទីតាំង សំខាន់ ដែល មាន ប្រជាជន ជាច្រើន មក ជីក រក ត្បូង មាន តម្លៃ ហើយត្បូង ដែល សម្បូរ ជាង គេ ដូចជា ត្បូង ទឹក សមុទ្រ ត្បូង កញ្ចក់ ត្បូង ផ្កា ថ្ម ត្បូង មីសិល និង ត្បូង ឃ្មុំ ជាដើម ប៉ុន្តែបច្ចុប្បន្ន ត្បូង នៅ កន្លែង ដែល ប្រជាជន កំពុង លេង ទឹក យ៉ាង សប្បាយ បាន ខ្សត់ខ្សោយ ហើយ។
ដូច្នេះ ប្រសិន បើ ប្រិយមិត្ត ចង់ ទៅ កម្សាន្ត សប្បាយ នឹង ទឹក ជ្រោះ ធ្លាក់ ពី លើ ភ្នំ ហើយ សម្បូរ ព្រៃឈើ តូច-ធំ អម ដោយ ថ្មដា និង ចង់ ស្វែង យល់ ពី ត្បូង មាន តម្លៃ នៅ ទឹក ជ្រោះផ្អោក ព្រមទាំងពិសារអាហារ ជាពិសេសបាញ់ឆែវដែលមានរសជាតិឆ្ងាញ់ពិសារ អាច ទៅកម្សាន្តនៅរមណីយដ្ឋានទឹកជ្រោះផ្អោកបាន។
រមណីយដ្ឋាន នេះ ស្ថិត នៅ ក្នុងភូមិជ្រោយស្លែង ឃុំគិរីចុងកោះ និងភូមិត្រពាំងស្រង់ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ៕
ប្រភព៖រដ្ឋាបាលខេត្តតាកែវ