ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ សូមថ្លែងអំណរគុណដល់បងប្អូន អ៊ំពូមីង តាយាយ និងជនរួមជាតិទាំងអស់ ទាំងក្នុង និងក្រៅប្រទេស ដែលបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល តាមរយៈ “មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន” ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា , ការចូលរួមនេះ គឺបានបង្ហាញយ៉ាងច្បាស់ពី មនសិកា ស្រលាញ់ ការពារជាតិ តាមរយៈការអភិវឌ្ឍនៅបណ្តាខេត្តតាមព្រំដែន ដេីម្បីធាបានភាពរឹងមាំនៃខឿនការពារជាតិ ការពារបូរណភាពទឹកដី ជាពិសេសបង្ហាញពីស្មារតីជាតិនិយម ដែលជាការផ្តល់កម្លាំងចិត្តដ៏ធំធេងសម្រាប់រាជរដ្ឋាភិបាលក្នុងការបំពេញបេសកកម្ដ៏ឧដុង្គឧត្តមក្នុងការបម្រេីជាតិ និងប្រជាជន ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា, សម្រាប់ព័ត៌មានលម្អិតនៃសេចក្តីជូនដំណឹង សូម អ៊ំពូមីង តាយាយ បងប្អូន ចូលទៅកាន់
Facebook: https://www.facebook.com/share/p/eZogThCbMNcE9Zo4/?
Telegram: https://t.me/Dr_Hunmanetofcambodia/29566
សូមជូនកម្រងរូបភាពបងប្អូន អ៊ំពូមីង តាយាយដែលបានចូលរួម ហេីយបានបង្ហោះក្នុងបណ្តាញសង្គមផ្សេងៗ ៕
ដោយ ៖ សិលា