ព័ត៌មានទាន់ហេតុការណ៍៖

កំលាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀនខេត្តកំពង់ស្ពឺសហការស្រាវជ្រាវ បង្រ្កាបឃាត់ខ្លួនមនុស្ស៨នាក់ដកហូតវត្ថុតាងមួយចំនួន

ចែករំលែក៖

កំពង់ស្ពឺ ៖ កំលាំងនគរបាល នៃការិយាល័យប្រឆាំងគ្រឿងញៀនខេត្ដកំពង់ស្ពឺបានឲ្យដឹងថា, នៅក្នុងសប្តាហ៍ទី៣ នៃខែសីហា ឆ្នាំ ២០២៤ បានអនុវត្តតាមការណែនាំ របស់លោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ និងបានកិច្ចសម្របសម្រួលនីតិវិធីពី ឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ស្ពឺ ទទួលបទបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី ម៉ាត់ ធុច ស្នងការរងទទួលផែនប្រឆាំងគ្រឿងញៀន និងដឹកនាំបញ្ជា និងបង្ក្រាបផ្ទាល់ ដោយលោក វរសេនីយ៍ទោ ហ៊ាន ឈាងលី ស្នងការរងជំនួយការដឹកនាំការិយាល័យប្រឆាំងគ្រឿងញៀនខេត្តកំពង់ស្ពឺ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន បានសហការជាមួយកំលាំង នៃអធិការដ្ឋាននគរបាលស្រុកសំរោងទង អធិការដ្ឋាននគរបាលស្រុកភ្នំស្រួច បេីកយុទ្ធនាការបង្រ្កាបគ្រឿងញៀន ឃាត់មុខសញ្ញាសង្ស័យពាក់ព័ន្ធគ្រឿងញៀនបាន ០៨នាក់ ស្រី ១នាក់ គោលដៅ ២ផ្សេងគ្នា។

សមត្ថកិច្ចបានអោយដឹងថា, គោលដៅទី១ នៅចំណុចភូមិសំបួរ ឃុំមហាសាំង ស្រុកភ្នំស្រួច ឃាត់មុខសញ្ញាបានចំនួន ០២នាក់ ÷

១-ឈ្មោះ អុន សុភាព ហៅអៀម ភេទ ប្រុស អាយុ ២៥ឆ្នាំ ទីលំនៅភូមិកណ្តាល ឃុំព្រៃក្មេង ស្រុកភ្នំស្រួច

២-ឈ្មោះ រុន ប៊ុនរ័ត្ន ភេទ ប្រុស អាយុ ១៩ឆ្នាំ នៅភូមិសំបួរ ឃុំមហាសាំង ស្រុកភ្នំស្រួច។

នឹងគោលដៅទី ២ នៅចំណុចភូមិទំពាម ឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ឃាត់មុខសញ្ញាបានចំនួន ០៦ នាក់ ស្រី ០១នាក់

១-ឈ្មោះ ឌឿក ចាន់ណា ភេទប្រុស អាយុ ៣៣ឆ្នាំ

២-ឈ្មោះ សេង ចាន់ ភេទប្រុស អាយុ ១៩ឆ្នាំ

៣-ឈ្មោះ ទឹម សុខរើន ភេទប្រុស អាយុ ៣៨ឆ្នាំ

៤-ឈ្មោះ វ៉ាង សុភក្រ ភេទប្រុស អាយុ ២៥ឆ្នាំ

៥-ឈ្មោះ សេង ចាន់នាង ភេទប្រុស អាយុ ២០ឆ្នាំ

៦-ឈ្មោះ សៀក ចន្ឌូ ភេទស្រី អាយុ ២៥ឆ្នាំ

ដកហូតវត្ថុតាងសរុប រួមមាន÷

ម្សៅក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀន ១៨កញ្ចប់ (១៤តូច,៤មធ្យម) ម៉ូតូ ១គ្រឿង,ទូរស័ព្ទដៃ ៣គ្រឿង, ដាវ ៥ដើម,កាំបិតផ្គាក់ ១ដើម,ស្លាកលេខម៉ូតូ ១សន្លឹក ,ជញ្ជីងថ្លឹងគ្រឿងញៀន ១គ្រឿង , និងឧបករណ៍ប្រើប្រាស់មួយចំនួន ។

ចំពោះមុខសញ្ញាសង្ស័យរួមជាមួយវត្ថុតាង ជំនាញបានអនុវត្ដនីតិវិធី កសាងសំណុំរឿងចាត់ការតាមនីតិវិធី៕ដោយ÷ចន្ទ លីហ្សា


ចែករំលែក៖