ព័ត៌មានទាន់ហេតុការណ៍៖

អគ្គលេខាធិការអង្គការសហប្រជាជាតិសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការឡើងកម្តៅនៃការផ្ទុអសង្រ្គាមរវាងលីបង់និងអ៊ីស្រាអែល

ចែករំលែក៖

អន្តរជាតិ ៖ នារសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ ថ្ងៃទី២៥ខែសីហាឆ្នាំ២០២៤ លោក António Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិបានឆ្លងតាមអ្នកនាំពាក្យចេញសេចក្តីថ្លែងការណ៍ដោយសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះករណីឡើងកម្តៅនៃការផ្ទុះសង្រ្គាមនៅតំបន់«ខ្សែបន្ទាត់ខៀវ»តាមព្រំដែនលីបង់និងអ៊ីស្រាអែល។

សេចក្តីថ្លែងការណ៍បានឱ្យដឹងថា សកម្មភាពទាំងនេះបានធ្វើឱ្យប្រជាជនលីបង់និងអ៊ីស្រាអែលស្ថិតក្នុងសភាពគ្រោះថ្នាក់ ហើយបានគំរាមកំហែងដល់ស្ថិរភាពនិងសន្តិសុខក្នុងតំបន់ផងដែរ។លោក Guterresបានអំពាវនាវឱ្យគ្រប់ភាគីឈប់បាញ់គ្នាភា្លម ព្រមទាំងអនុវត្តឱ្យបានគ្រប់ជ្រុងជ្រោយនូវសេចក្តីសម្រេចចិត្តលេខ១៧០១របស់ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ។

គេហទំព័រ «CCFR China state-controlled media » បន្តគួររំលឹកថា ៖ ថ្ងៃទី២៥ខែសីហា ក្រុមហេសបូឡាលីបង់បានប្រកាសថា ដើម្បីសងសឹកចំពោះការដែលអ៊ីស្រាអែលធ្វើឃាតមេបញ្ជាការយោធាជាន់ខ្ពស់របស់ខ្លួន ក្រុមហេសបូឡាបានធ្វើការវាយប្រហារដោយទ្រង់ទ្រាយធំចំពោះអ៊ីស្រាអែល។ថ្ងៃដដែល ក្រសួងការពារជាតិអ៊ីស្រាអែលអះអាងថា បានបាញ់ចំគោលដៅចំពោះទីតាំងរបស់ក្រុមហេសបូឡាលីបង់៕

ដោយ ៖ សិលា

 


ចែករំលែក៖