ភ្នំពេញ ៖ មានគ្រឿងញៀនច្រើនប្រភេទ ដែលយើងជួបប្រទះជាញឹកញាប់ និងបង្ករផលវិបាកធ្ងន់ធ្ងរ ដូចជា មេតំហ្វេតាមីន(Méthamphétamine) អំហ្វេតាមីន(Amphétamine) កញ្ឆា(Cannabis) កូកាអ៊ីន(Cocaïne) និងEctasy ជាដើម ។ល។ ជាទូទៅសារធាតុទាំងនេះអាចបណ្ដាល ឲ្យអ្នកប្រើប្រាស់លើសកម្រិតបាត់បង់នូវភាពជាម្ចាស់ការ រឺបើប្រើជាប្រចាំ ដែលផលវិបាកទាំង នោះរួមមាន ចុះខ្សោយការផ្តោតអារម្មណ៍ ចុះខ្សោយការចងចាំលើការសិក្សា ការងារ ប៉ះពាល់ដល់ជីវភាពរស់នៅ និងសង្គម។ រោគសញ្ញា នៃអ្នកញៀនថ្នាំមានច្រើន ប្រភេទ ដូចជា៖
១) Méthamphétamine និង Amphétamine៖មិនឃ្លានអាហារ ចុះស្គម រីកប្រសីភ្នែក ឆាប់ផ្អើល ធ្លាក់ទឹកចិត្ត បាត់បង់វិចារណញាណ បែកញើសជោគខ្លួន ញ័រ ឆេវឆាវ ថប់បារម្ភណ៍ កាច ស្រវាំងភ្នែក វង្វេង ឡេះឡះ។
២) Ectasyរមួលក្រពើ ឡើងកំដៅខ្លួន អាចបណ្ដាលដល់ស្លាប់ កើនឡើងចំណង់ផ្លូវភេទ
៣) Cocaïneពិបាកផ្តោតអារម្មណ៍ វងេ្វង ថប់បារម្ភណ៍ ធ្លាក់ទឹកចិត្ត ឆាប់ផ្អើល រីកប្រសីភ្នែក វិបត្តិដំណេក មិនឃ្លាន ថយចំណង់ ផ្លូវភេទ និយាយច្រើន ឆេវឆាវ។
៤) Cannabisភ្នែកក្រហម ស្ងួតមាត់ សើចម្នាក់ឯងមិនឈប់ ភ្លេចភ្លាំង គ្មានកំលាំង ល្វើយ ផ្លាស់ប្ដូរឥរិយាបថភ្លាមៗ។
ការធ្វើតេស្តទឹកនោមជាវិធីដ៏សាមញ្ញដែលអាចរកសារធាតុញៀនបាន។
ដើម្បីជៀសផុតពីផលវិបាកទាំងនេះ សូមនៅឆ្ងាយពីអ្នកប្រើប្រាស់គ្រឿងញៀន។
បើមានបញ្ហាសុខភាពសូមពិនិត្យពិគ្រោះជាមួយគ្រូពេទ្យជំនាញនៃមន្ទីរពេទ្យកាល់ម៉ែត ដើម្បីទទួលបានការព្យាបាលទាន់ពេលវេលា ៕
ដោយ ៖ សិលា