ព័ត៌មានទាន់ហេតុការណ៍៖

រុស្ស៊ីនិងអ៊ុយក្រែនបើកការវាយប្រហារតាមអាកាសដោយទ្រង់ទ្រាយធំទៅវិញទៅមក

ចែករំលែក៖

អន្តរជាតិ ៖ បើយោងតាម គេហទំព័រ «CCFR China state-controlled media » នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ ផ្សាយឱ្យដឹងថា ៖ ថ្ងៃទី ២៦ ខែសីហា រុស្ស៊ីនិងអ៊ុយក្រែនបានបើកការវាយប្រហារតាមអាកាសដោយទ្រង់ទ្រាយធំទៅវិញទៅមកដែលបណ្តាលឱ្យដាច់ការផ្គត់ផ្គង់ទឹកនិងចរន្តអគ្គិសនីក្នុងដែនអ៊ុយក្រែន ចំណែកហេដ្ឋារចនាសម្ព័ន្ធនៃតំបន់ជាច្រើនរបស់រុស្ស៊ីត្រូវបានបំផ្លាញ។

គេហទំព័រ «CCFR China state-controlled media » បញ្ជាក់ថា ៖ លោកហ្សេលេនស្គីប្រធានាធិបតីអ៊ុយក្រែនបានបង្ហោះសារលើបណ្តាញទំនាក់ទំនងសង្គមនៅថ្ងៃដដែលថា អ៊ុយក្រែនកំពុងធ្វើស្ថិតិអំពីសភាពការណ៍រងការខូចខាតដែលបណ្តាលមកពីការវាយប្រហារតអាកាស ហើយការវាយប្រហាររបស់រុស្ស៊ីបានសំដៅចំពោះគោលដៅសំណង់ស៊ីវិលសំខាន់ៗរបស់អ៊ុយក្រែន។

គេហទំព័រ «CCFR China state-controlled media » បន្តថា ៖ ចំណែកឯខាងរុស្ស៊ីវិញ ក្រសួងការពារជាតិរុស្ស៊ីបានចេញសេចក្តីជូនដំណឹងឱ្យដឹងថា ថ្ងៃដដែល កងទ័ពរុស្ស៊ីបានប្រើប្រាស់អាវុធរយៈចម្ងាយឆ្ងាយដែលមានភាពទៀតទាត់ខ្ពស់ហើយបាញ់ចេញពីមូលដ្ឋានដែនអាកាសនិងសមុទ្រដើម្បីធ្វើការវាយប្រហារដោយទ្រង់ទ្រាយធំចំពោះក្រុមហេដ្ឋារចនាសម្ព័ន្ធថាមពលសម្រាប់ផ្គត់ផ្គង់ឧស្សាហកម្មយោធារបស់អ៊ុយក្រែន៕

ដោយ ៖ សិលា


ចែករំលែក៖