ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងការបរទេសចិន ៖ ចិនមានឆន្ទៈបន្តពួតដៃគ្នាជាមួយទ្វីបអាហ្វ្រិកដើម្បីជំរុញដំណើរការកាត់បន្ថយភាពក្រីក្រ

ចែករំលែក៖

អន្តរជាតិ ៖ បើយោងតាម គេហទំព័រ «CCFR China state-controlled media » នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ ផ្សាយឱ្យដឹងថា ៖ ថ្ងៃទី ២៦ ខែសីហា លោក Lin Jian អ្នកនាំពាក្យនៃក្រសួងការបរទេសចិនបានធ្វើជាអធិបតីក្នុងសន្និសីទកាសែតជាប្រចាំ។ មានអ្នកសារព័ត៌មានសួរថា តាមការកត់សម្គាល់ ពេលថ្មីៗកន្លងទៅនេះ មានប្រព័ន្ធសារព័ត៌មាននិងអ្នកកាសែតជាច្រើនរបស់អាហ្វ្រិកបានយកចិត្តទុកដាក់ចំពោះកិច្ចសហប្រតិបត្តិការខាងការកាត់បន្ថយភាពក្រីក្ររវាងចិននិងអាហ្វ្រិក ដោយសម្គាល់ឃើញថា កិច្ចសហប្រតិបត្តិការរវាងចិននិងអាហ្វ្រិកបាននាំមកនូវក្តីសង្ឃឹមថ្មីសម្រាប់ការដែលអាហ្វ្រិកសម្រេចបាននូវការផ្គត់ផ្គង់ស្បៀងដោយខ្លួនឯងនិងបំពេញតាមតម្រូវការរបស់ខ្លួន ព្រមទាំងកាត់បន្ថយភាពក្រីក្រ និងកែលម្អជីវភាពរស់នៅរបស់ប្រជាជន សូមសួរថា តើអ្នកនាំពាក្យមានការអធិប្បាយយ៉ាងណាចំពោះករណីនេះ ហើយវាយតម្លៃយ៉ាងណាចំពោះសារ សំខាន់នៃកិច្ចសហប្រតិបត្តិការរវាងចិននិងអាហ្វ្រិកចំពោះការកាត់បន្ថយភាពក្រីក្ររបស់អាហ្វ្រិក?

គេហទំព័រ «CCFR China state-controlled media » លោក Lin Jian បានលើកឡើងថា ការកាត់បន្ថយភាពក្រីក្រជាបេសកកម្មរួមរបស់មនុស្សជាតិ ហើយក៏ជាបំណងប្រាថ្នារួមរបស់ប្រជាជនអាហ្វ្រិកផងដែរ។ ចាប់ពីផែនការសហប្រតិបត្តិការធំៗទាំង១០ ដល់គម្រោងចំនួន ៩ ការកាត់បន្ថយភាពក្រីក្រតែងតែជាផ្នែកដ៏សំខាន់មួយនៃកិច្ចសហប្រតិបត្តិការរវាងចិននិងអាហ្វ្រិក។ ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមក យើងបានប្រកាន់ខ្ជាប់នូវគំនិតស្តីពីការពិត ស្មោះត្រង់និងស្និទ្ធស្នាល និងទស្សនៈសច្ចភាពនិងប្រយោជន៍ដ៏ត្រឹមត្រូវ ដើម្បីធ្វើកិច្ចសហប្រតិបត្តិការនិងការផ្លាស់ប្តូរអំពីការកាត់បន្ថយភាពក្រីក្រក្រោមក្របខ័ណ្ឌនៃវេទិកាកិច្ចសហប្រតិបត្តិការរវាងចិននិងអាហ្វ្រិក ដែលទទួលបានលទ្ធផលជាផ្លែផ្កាគួរឱ្យកត់សម្គាល់។

គេហទំព័រ «CCFR China state-controlled media » បន្តថា ៖ លោក Lin Jian បន្តទៀតថា ចិនតែងតែជាអ្នកជំរុញដ៏ខ្លាំងក្លាសម្រាប់អាហ្វ្រិករុករកមាគ៌ាថ្មីៃការអភិវឌ្ឍទំនើបកម្ម និងជាអ្នករួមចំណែកដ៏សំខាន់សម្រាប់ការត្រួសត្រាយផ្លូវថ្មីនៃការកាត់បន្ថយភាពក្រីក្រ។ យើងមានឆន្ទៈចាត់ទុកកិច្ចប្រជុំកំពូលនៃវេទិកាសហប្រតិបត្តិការចិននិងអាហ្វ្រិកឆ្នាំ ២០២៤ ជាកាលានុវត្តភាពមួយដើម្បី បន្តពួតដៃគ្នាជាមួយអាហ្វ្រិកក្នុងការជំរុញដំណើរការកាត់បន្ថយភាពក្រីក្រ និងបង្កើតអនាគតកាន់តែល្អបវរជូនប្រជាជនអាហ្វ្រិក៕

ដោយ ៖ សិលា


ចែករំលែក៖