ភ្នំពេញ៖ជនជាតិបរទេសម្នាក់បានបេីករថយន្តម៉ាកtoyota prus ខ្វះការប្រុងប្រយ័ត្នក៏ជ្រុលទៅបុុកនិងរថយន្តlexus ហេីយរថយន្ដlexus បន្តជ្រុលទៅបុុកនិងរថយន្ត IZUSU ពីក្រោយបណ្ដាលឲ្យរងការខូចខាត ។
ហេតុការណ៍នេះដែរបានកេីតឡើងនៅវេលាម៉ោង៦និង៣០នាទីព្រលប់ ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ ជិតស្ពានអាកាសស្ទឹងមានជ័យ ផ្លូវ២១៧ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មាន ពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកេីតហេតុ គេបានឃើញបុរសជាជនជាតិស្បែកខ្មៅម្នាក់បានបេីករថយន្តម៉ាក toyota prus ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 2BF 8101 បេីកធ្វើដំណើរតាមបណ្ដោយផ្លូវ២១៧ទិសដៅពី លិចទៅកេីត លុះមកដល់ចំនុចកេីតហេតុ ខណៈផ្លូវកំពុងតែចង្អៀត ហេីយអ្នកបេីកបរខ្វះការប្រុងប្រយ័ត្នផងនោះ ក៏ជ្រុលទៅបុុកនិងរថយន្តម៉ាក lexus GS 300 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2C 6751 ដែលបេីកដោយបុរសម្នាក់ពីក្រោយហេីយរថយន្ដlexus ក៏បន្តជ្រុលទៅបុុកនិងរថយន្តម៉ាក IZUSU D’MEX ពណ៌សទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AK 9185 បន្ថែមទៀត ដែលធ្វើឲ្យរថយន្ដ ម៉ាកIZUSU រងការខូចខាត ផ្នែកខាងក្រោយតិចតួច ចំនែករថយន្ត lexus រងការខូចខាតផ្នែកខាងមុខនិងផ្នែកខាងក្រោយ រីឯរថយន្តបង្កtoyota prus រងការខូចខាតផ្នែកខាងមុខតិចតួច ។
ក្នុងករណីនេះផងដែរ ភាគីទាំងសងខាងបានធ្វេីការសម្របសម្រួល ដោយខាងរថយន្តIZUSU រងការខូចខាតតិចតួចមិនចង់មានរឿងវែងឆ្ងាយ ក៏សម្រេចមិនទាមទារសំណង ហេីយបន្តដំណើរទៅមុខទៀត ។
ក្រោយកេីតហេតុនៅសល់តែរថយន្ត២គ្រឿងធ្វើការចរចាគ្នាជាបន្តទៀត ដោយខាងរថយន្តtoyota prus សុខចិត្តយករថយន្តlexus ទៅជួសជុលឲ្យវិញដេីម្បីបញ្ចប់រឿងតែម្ដង ៕ដោយ៖សុខាសែនជ័យ