ព័ត៌មានទាន់ហេតុការណ៍៖

លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា (ត)

ចែករំលែក៖

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ៗ ចំនួន ១០ ដូចខាងក្រោម ៖

១- សម្តេចវិបុលភក្តីបានលាលែងមិនឈរឈ្មោះបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាដោយខ្លួនឯងតាំងពីច្រើនឆ្នាំមកហើយ = មិនមែនជាការទាញទម្លាក់ដូចអាស៊ីសេរីផ្សាយបំផ្លើសទេ?

២- ថាប៉ូលីសវាយកម្មកររឿងថៅកែរោងចក្រមិនបើកប្រាក់ឈ្នួលឲ្យ = ជាវីដេអូចាស់យកមកផ្សាយដើម្បីដុតកំហឹង។

៣- ដោយសារគិតគូពីការរាលដាលមកទិសខាងលិច = ទើបរាជរដ្ឋាភិបាលខិតខំបោះបង្គោលព្រំដែននិងបង្កើនការឲ្យប្រជាជនខ្មែរទៅតាំងលំនៅដ្ឋានតាមបណ្តោយព្រំដែន។

៤- ការវាស់វែងនិងបោះបង្គោលព្រំដែនកម្ពុជា-វៀតណាមគឺអនុវត្តតាមផែនទីបោនខ្នាត ១/ ១០០០០០ បន្សល់ទុកដោយអាណានិគមន៍បារាំងនិងដែលទទួលស្គាល់ដោយភាគីទាំង២ =  អត់មានភាគីណាចំណេញ ភាគីណាខាតទេ។

៥- ជាការពិតស្នេហាជាតិឬមិនស្នេហាជាតិមិនស្ថិតនៅលើបបូរមាត់ទេ = គឺស្ថិតនៅលើការអនុវត្តជាក់ស្តែងទើបប្រាកដ?

៦- បើអាទណ្ឌិតមេក្បត់ជាតិល្អមានក្រមសីលធម៌នយោបាយ  = មិនអត់អ្នកគាំទ្រទេគេរត់ចោលចង់អស់ហើយនៅមិនដឹងខ្លួនទៀត?

៧- សួរថាកម្លាំងនយោបាយនៅសល់ប៉ុន្មានមកដល់ពេលនេះ = នៅសល់មិនដល់១០%ផង កុំថាជិតកន្លះនគរអីនោះ?

៨- បក្សប្រឆាំងត្រូវរំលាយដោយតុលាការកំពូល = ដោយសារតែទង្វើអប្រជាធិបតេយ្យរបស់បក្សប្រឆាំង។

៩- យូរប្ញឆាប់ពលករប្រឆាំងមួយចំនួននៅកូរ៉េខាងត្បូង = គង់តែដល់ថ្ងៃផុតទិដ្ឋាកាទេ វាជៀសមិនរួចពីមកពឹងរាជរដ្ឋាភិបាលដដែលទេ?

១០- ខ្មែរក្រោមជាជាតិដើមជាខ្មែរ = តែដោយសាររស់នៅក្រោមរដ្ឋាភិបាលសង្គមនិយមវៀតណាម បងប្អូនខ្មែរក្រោមមានសញ្ជាតិជាវៀតណាមព្រោះកាន់អត្តសញ្ញាណប័ណ្ណវៀតណាមនិងលិខិតឆ្លងដែនវៀតណាម ៕

ដោយ ៖ សិលា


ចែករំលែក៖