ព័ត៌មានទាន់ហេតុការណ៍៖

តើការហូរឈាមតាមបាត(គូថ)សុទ្ធសឹងជាជំងឺឫសដូងបាតទាំងអស់ឬទេ? សូមស្វែងយល់ដើម្បីការពារសុខភាព !

ចែករំលែក៖

ភ្នំពេញ ៖ ការហូរឈាមតាមបាត(គូថ) ទាំងអស់មិនដូចគ្នាទេ។ ហើយក៏មិនមែនបណ្ដាលមកពីជំងឺឫសដូងបាតទាំងអស់ដែរ ផ្ទុយទៅវិញវាអាចបណ្ដាលមកពីជំងឺមហារីកវិញក៏មាន សូមប្រុងប្រយ័ត្ន។

ក) អ្វីទៅជាជំងឺមហារីក ពោះវៀនគូថ( Cancer ano-rectal)៖

ជាប្រភេទជំងឺដុះ ដុំសាច់ ឬដំប៉ៅ នៅជុំវិញរន្ធគូថនិង ក្នុងប្រហោងគូទ។ 

ខ) រោគសញ្ញាដែលជួបញឹកញាប់រួមមាន៖

    – ចុកពោះខ្សោយអស់កម្លាំង 

     – ការបត់ជើងធំមានការប្រែប្រួលខុសប្រក្រតី ដូចជា ពិបាកបត់ជើងធំទល់លាមក ឬរាករុសញឹកញាប់ជាដើម។ 

     – ជួនកាលមានលៀន ចេញដុំសាច់ មកក្រៅ 

     – ជួនកាលមានលក្ខណៈដូចដំបៅគូថ ឬមានដុំសាច់ដុះជុំវិញរន្ធគូថខុសធម្មតា ដែលអាចច្រឡំជាមួយជំងឺផ្សេងៗ ជាពិសេសជំងឺឫសដូងបាតជាដើម។

 គ) ការព្យាបាល៖

ការព្យាបាលតម្រូវឲ្យជួបពិគ្រោះជាមួយក្រុមគ្រូពេទ្យជំនាញផ្នែកវះកាត់ ពោះវៀននិងមហារីក។ 

មានតែការព្យាបាលដោយ វិធីវះកាត់តែប៉ុណ្ណោះ ដែលជាជំរើសត្រឹមត្រូវបំផុត ក្នុងករណីដំណាក់កាលដំបូង នៃជំងឺ ហើយដុំសាច់មហារីកមានទំហំតូចៗខ្លះ គេអាចព្យាបាលដោយ endoscopies ដោយមិនចាំបាច់វះកាត់ធំ អ្នកជំងឺ មិនចាំបាច់សម្រាកពេលយូរ និងមិនប៉ះពាល់ដល់ពោះវៀន។ 

ដូចនេះបើលោកអ្នកមានបងប្អូន និងគ្រួសារមានធ្លាក់ឈាម ឬមានដុំសាច់ខុសពីធម្មតា សូមបងប្អូនមកពិគ្រោះជាមួយវេជ្ជបណ្ឌិតជំនាញឯកទេស នៃមន្ទីរពេទ្យកាល់ម៉ែត ដើម្បីធ្វើការពិគ្រោះ និងស្វែងរកវិធីការពារកុំអោយមានការយឺតយ៉ាវក្នុងការព្យាបាលដែលអាចអោយមានគ្រោះថ្នាក់ដល់ជីវិត។

នេះជាការបញ្ជាក់ពីខាង #មន្ទីរពេទ្យកាល់ម៉ែត #calmettehospital ៕ 

ដោយ ៖ សិលា


ចែករំលែក៖