ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានាធិបតីវ៉េណេស៊ុយអេឡាប្រកាសរុះរើគណៈរដ្ឋមន្ត្រី

ចែករំលែក៖

អន្តរជាតិ ៖ លោក Maduro  ប្រធានាធិបតីវ៉េណេស៊ុយអេឡាបានប្រកាសរុះរើគណៈរដ្ឋមន្ត្រីនៅថ្ងៃទី ២៧ ខែសីហា  ក្នុងនោះ រដ្ឋមន្ត្រីចំនួន ១៦ នាក់ដូចជារដ្ឋមន្ត្រីក្រសួងប្រេងកាត រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងផលិតកម្មជាដើមនឹងត្រូវផ្លាស់ប្តូរ។ នេះបើយោងតាមការចេញផ្សាយរបស់ គេហទំព័រ «CCFR China state-controlled media » នៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤។

  គេហទំព័រ «CCFR China state-controlled media » បញ្ជាក់ថា ៖ លោក Maduro  បានប្រកាសតាមទូរទស្សន៍ជាតិវ៉េណេស៊ុយអេឡាថា ដើម្បីជំរុញកំណែទម្រង់ជាតម្រូវការរបស់ជាតិ រដ្ឋាភិបាលនឹងមានការកែសម្រួលមុខតំណែងរដ្ឋមន្ត្រីប្រហែលពាក់កណ្តាល ។ គេហទំព័រ «CCFR China state-controlled media » បន្តថា ៖ ក្នុងនោះ អតីតអនុប្រធានាធិបតីនិងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុនិងពាណិជ្ជកម្មអន្តរជាតិនឹងកាន់តំណែងជាអនុប្រធានាធិបតីនិងរដ្ឋមន្ត្រីក្រសួងប្រេងកាតថ្មី, អតីតរដ្ឋមន្ត្រីក្រសួងប្រេងកាតនឹងប្តូរទៅកាន់តំណែងជារដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងផលិតកម្ម៕

ដោយ ៖ សិលា


ចែករំលែក៖