ព័ត៌មានទាន់ហេតុការណ៍៖

គ្រាប់ពេជ្រ ! ចៅប្រុសទី៤ របស់សម្តេចតេជោ ហ៊ុន សែន, យុវជន ហ៊ុន ច័ន្ទបញ្ញាបុត្រ ចាប់ផ្តើមសិក្សានៅសាលាយោធានៃចក្រភពអង់គ្លេស

ចែករំលែក៖

ភ្នំពេញ ៖ កូនប្រុសរបស់លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ គឺយុវជន ហ៊ុន ច័ន្ទបញ្ញាបុត្រ ដែលត្រូវជាចៅប្រុសទី៤ របស់សម្តេចតេជោ ហ៊ុន សែន ហើយជាក្មួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ពិតជាគ្រាប់ពេជ្រមែន !

ពេលនេះ បានកំពុងចាប់ផ្តើមសិក្សានៅសាលាយោធា នៃចក្រភពអង់គ្លេស។

សម្តេចតេជោ ហ៊ុន សែន តាមរយៈសារដែលបង្ហោះលើបណ្តាញទំនាក់ទំនងសង្គម បានជូនពរចៅប្រុស ហ៊ុន ច័ន្ទបញ្ញាបុត្រ ឱ្យទទួលបានជោគជ័យលើមុខវិទ្យាយោធា និងបន្តដោយមុខវិទ្យាផ្សេងទៀត ពិសេសសេដ្ឋកិច្ច និងវិទ្យាសាស្រ្តនយោបាយ។

សម្តេចតេជោ ហ៊ុន សែន បានបង្ហោះរូបថតចៅប្រុសក្នុងឈុនយោធា ជាមួយសំណេរមានខ្លឹមសារទាំងស្រុងយ៉ាងដូច្នេះថា ៖ «ចៅទី៤ហ៊ុន ច័ន្ធបញ្ញាបុត្រចាប់ផ្តើមជាមួយការសិក្សានៅសាលាកងទ័ពនៃចក្រភពអង់គ្លេស»។

សម្តេចតេជោ ហ៊ុន សែន បន្តថា ៖ «គិតត្រឹមឆ្នាំ២០២៤នេះមានចៅ៤រូបដែលកំពុងរៀននិងចាប់ផ្តើមរៀននៅកំរិតឧត្តមសិក្សានិងក្រោយឧត្តមសិក្សា»

សម្តេចតេជោ ហ៊ុន សែន «ជូនពរចៅជោគជ័យលើមុខវិជ្ជាយោធានិងបន្តដោយមុខវិជ្ជាផ្សេងទៀតពិសេសសេដ្ឋកិច្ចនិងវិទ្យាសាស្រ្តនយោបាយ»៕

ដោយ ៖ សិលា


ចែករំលែក៖