ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្មួយប្រុស ហ៊ុន ចន័្ទបញ្ញាបុត្រ ដែលបានចាប់ផ្តើមវគ្គត្រៀមសិក្សា នៅសាលារាជបណ្ឌិតសភាកងទ័ពនៃចក្រភពអង់គ្លេស (Royal Military Academy Sandhurst)

ចែករំលែក៖

ភ្នំពេញ ៖ នៅល្ងាចថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា សូមអបអរសាទរក្មួយប្រុស ហ៊ុន ចន័្ទបញ្ញាបុត្រ ដែលបានចាប់ផ្តើមវគ្គត្រៀមសិក្សា នៅសាលារាជបណ្ឌិតសភាកងទ័ពនៃចក្រភពអង់គ្លេស (Royal Military Academy Sandhurst)។

យុវជន ហ៊ុន ចន័្ទបញ្ញាបុត្រ គឺជាកូនប្រុស លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី ក្រសួងមុខងារសាធារណៈ ជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ជាចៅទី៤ របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ។ ពេលនេះ បានកំពុងចាប់ផ្តើមសិក្សានៅសាលាយោធា នៃចក្រភពអង់គ្លេស។

សម្តេចតេជោ ហ៊ុន សែន តាមរយៈសារដែលបង្ហោះលើបណ្តាញទំនាក់ទំនងសង្គម បានជូនពរចៅប្រុស ហ៊ុន ច័ន្ទបញ្ញាបុត្រ ឱ្យទទួលបានជោគជ័យលើមុខវិទ្យាយោធា និងបន្តដោយមុខវិទ្យាផ្សេងទៀត ពិសេសសេដ្ឋកិច្ច និងវិទ្យាសាស្រ្តនយោបាយ។

សម្តេចតេជោ ហ៊ុន សែន បានបង្ហោះរូបថតចៅប្រុសក្នុងឈុនយោធា ជាមួយសំណេរមានខ្លឹមសារទាំងស្រុងយ៉ាងដូច្នេះថា ៖ «ចៅទី៤ហ៊ុន ច័ន្ធបញ្ញាបុត្រចាប់ផ្តើមជាមួយការសិក្សានៅសាលាកងទ័ពនៃចក្រភពអង់គ្លេស»។

សម្តេចតេជោ ហ៊ុន សែន បន្តថា ៖ «គិតត្រឹមឆ្នាំ២០២៤នេះមានចៅ៤រូបដែលកំពុងរៀននិងចាប់ផ្តើមរៀននៅកំរិតឧត្តមសិក្សានិងក្រោយឧត្តមសិក្សា»

សម្តេចតេជោ ហ៊ុន សែន «ជូនពរចៅជោគជ័យលើមុខវិជ្ជាយោធានិងបន្តដោយមុខវិជ្ជាផ្សេងទៀតពិសេសសេដ្ឋកិច្ចនិងវិទ្យាសាស្រ្តនយោបាយ»។

សូមបញ្ជាក់ថា ៖ សម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានបណ្តុះបុត្រធីតា បានល្អទាំងអស់ មានទាំងចំណេះដឹងខ្ពង់ខ្ពស់ មានឆន្ទះ មនសិការជាតិ រហូតដល់សម្តេចតេជោ បានបង្ហោះសារថា ៖ គ្រាប់ពេជ្រ៥គ្រាប់ដែលពុកម៉ែកែច្នៃដោយផ្ទាល់ដៃ។

សម្តេចបន្តថា ៖ ដុំថ្មនឹងមានតម្លៃបន្ថែមប្រសិនយើងចេះកែច្នៃវានឹងប្រើប្រាស់វាឲ្យមានប្រយោជន៍។

សម្តេចតេជោ លើកឡើងថា ៖ មាសឬពេជ្រនឹងគ្មានតម្លៃឬតម្លៃតិចប្រសិនយើងមិនចេះកែច្នៃឬយកវាទៅទុកចោល។

ទោះមានឬក្រត្រូវខិតខំឲ្យកូនចៅរៀនសូត្រមានចំណេះដឹងមានសីលធម៍ គុណធម៍ សុភាពរាបសា ចេះជួយអ្នកក្រីក្រ អ្នកទន់ខ្សោយពោលគឺឲ្យពួកគេកសាងអំពើល្អជាប់ជានិច្ច។

សម្តេចបន្តថា ៖ បទពិសោធន៍ត្រូវយកចិត្តទុកដាក់បំផុតគឺកូនអ្នកមានអំណាច អ្នកមាន

ទ្រព្យសម្បត្តិដែលអាងលើអំណាចឪពុកម្តាយឬប្រាក់កាសឪពុកម្តាយធ្វើអំពើមិនគប្បីក្នុងសង្គម៕

ដោយ ៖ សិលា


ចែករំលែក៖