ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤នេះ បានអនុម័តប្រាក់កម្ចី និងជំនួយឥតសំណងចំនួន ៩៣,៦ លានដុល្លារ ដើម្បីកែលម្អ និងពង្រីកការផ្គត់ផ្គង់ ទឹកមានសុវត្ថិភាព និង អនាម័យមូលដ្ឋាន (WASH) ដែលធន់នឹងអាកាសធាតុ និងប្រកបដោយបរិយាបន្ន នៅទីជនបទសម្រាប់ ៨៨.០០០ គ្រួសារ ក្នុងភូមិចំនួន ៤០០ នៃឃុំចំនួន ៥០ ក្នុងប្រាំបួនខេត្ត នៃប្រទេស កម្ពុជា។
កម្មវិធីអភិវឌ្ឍន៍វិស័យដើម្បីលើកកម្ពស់ការផ្គត់ផ្គង់ទឹកមានសុវត្ថិភាព និង អនាម័យមូលដ្ឋាន នៅ តខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការផ្តល់លទ្ធភាពទទួលបាន តំបន់ជនបទនេះ នឹងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋា ជាសកលនូវការផ្គត់ផ្គង់ទឹកនិងសម្ភារៈអនាម័យ ដែលមានការគ្រប់គ្រងប្រកបដោយសុវត្ថិភាព នៅតំបន់ ជនបទ និង ធ្វើឱ្យប្រសើរឡើងនូវលទ្ធភាពទទួលបាន គ្រឿងបរិក្ខាររក្សាអនាម័យ ដែលគ្រប់គ្រងប្រកប ដោយសុវត្ថិភាព រួមជាមួយតម្លៃសមរម្យសម្រាប់សេវាទាំងនោះ។
កម្មវិធីនេះនឹងលើកកម្ពស់ ការចូលរួមរបស់វិស័យឯកជន ក្នុងការផ្តល់សេវាផ្គត់ផ្គង់ទឹកមានសុវត្ថិ ភាព។ វាក៏មានគោលបំណងធានាភាពធន់នឹងអាកាសធាតុនៃគ្រឿងបរិក្ខារ WASH តាមរយៈការបន្ថែម គំនិតកាន់តែច្រើន អំពីការប្រែប្រួលអាកាសធាតុទៅក្នុង ការធ្វើផែនការ ការរចនា និង ការអនុវត្តកម្មវិធី។ កម្មវិធីនេះនឹងពង្រឹងការសម្របសម្រួលក្នុងចំណោមភាគីពាក់ព័ន្ធ និង ការធ្វើវិមជ្ឈការមុខងារ ដើម្បីធានា បាននូវការផ្តល់សេវាប្រកបដោយប្រសិទ្ធភាព។
លោកស្រី Jyotsana Varma នាយិកា ធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា មានប្រសាសន៍ថា «កម្មវិធីនេះគាំទ្រ ‘WASH ដើម្បីទាំងអស់គ្នា ដោយផ្តល់អាទិភាពដល់ ប្រជាពលរដ្ឋរស់នៅតំបន់ដាច់ ស្រយាល។ វាមានបញ្ចូលកំណែទម្រង់ ដើម្បីពង្រឹងអភិបាលកិច្ចក្នុងការចាត់ចែងបរិក្ខារ WASH ដែល គ្រប់គ្រងដោយសហគមន៍ និង ពង្រីកវិសាលភាពការធ្វើផែនការ របស់រាជរដ្ឋាភិបាល ដើម្បីនិរន្តរភាព និងភាពធន់នឹងអាកាសធាតុ។»
កម្មវិធីនេះរួមបញ្ចូលជំនួយឥតសំណងចំនួន ៣ លានដុល្លារ ពីមូលនិធិជប៉ុនសម្រាប់វិបុលភាពនិងភាពធន់នៅអាស៊ី និងប៉ាស៊ីហ្វិក (JFPR) ដើម្បីជួយផ្តល់ហិរញ្ញប្បទានដល់ការពង្រីកបរិក្ខារ WASH នៅក្នុងខេត្តមានប្រជាពលរដ្ឋក្រីក្ររស់នៅទីជនបទដែលប្រឈមមុខខ្លាំង នឹងបញ្ហាទទួលបានការផ្គត់ផ្គង់ទឹកមានសុវត្ថិភាព និងអនាម័យមូលដ្ឋាន។ កម្មវិធីនេះនឹងផ្តោតសំខាន់លើការជួយដល់ ខេត្តបន្ទាយមានជ័យបាត់ដំបង កំពង់ស្ពឺ កំពត ក្រចេះ ឧត្តរមានជ័យ ប៉ៃលិន ព្រះវិហារ និង ស្ទឹងត្រែង។
ជំនួយបច្ចេកទេសចំនួន ៦០០.០០០ ដុល្លារ ដែលផ្តល់ហិរញ្ញប្បទានដោយ បរធនបាលភាពជាដៃគូ ផ្តល់ហិរញ្ញប្បទានអនាម័យ (Sanitation Financing Partnership Trust Fund) នៃមូលនិធិភាពជា ដៃគូផ្តល់ហិរញ្ញប្បទានអនាម័យ (Sanitation Financing Partnership Facility) នឹងគាំទ្រការពង្រឹង សមត្ថភាពរបស់រាជរដ្ឋាភិបាលក្នុងការធ្វើកំណែទម្រង់វិស័យសំខាន់ៗទាក់ទងនឹងផ្នែកនេះ។
ក្នុងឆ្នាំ ២០២២ លទ្ធភាពទទួលបានការផ្គត់ផ្គង់ទឹកដែលមានការគ្រប់គ្រងប្រកបដោយសុវត្ថិភាព មាន ២៩% នៅទូទាំងប្រទេស និង ២០% ក្នុងតំបន់ជនបទ ខណៈដែលលទ្ធភាពទទួលបានអនាម័យ មូលដ្ឋានដែលមានការគ្រប់គ្រងប្រកបដោយសុវត្ថិភាពមាន ៣៧% នៅទូទាំងប្រទេស និង ៣៤% នៅ តំបន់ជនបទ។ ការបន្ទោរបង់ពាសវាលពាសកាល ត្រូវបានអនុវត្តដោយអ្នករស់នៅតាមតំបន់ជនបទ ប្រហែល ២ លាននាក់ ដែលសកម្មភាពនេះនាំឱ្យមានការបំពុលដី និងប្រភពទឹក និង រួមចំណែកបង្កជម្ងឺ ឆ្លងតាមរយៈទឹក។
ADB ជាដៃគូយូរអង្វែង ក្នុងការជួយដល់វិស័យផ្គត់ផ្គង់ទឹកមានសុវត្ថិភាព និង អនាម័យ របស់ ប្រទេសកម្ពុជា ទាំងថ្នាក់ជាតិ និង ថ្នាក់ក្រោមជាតិ ចាប់តាំងពីឆ្នាំ ២០០៥ មក។ ប្រជាពលរដ្ឋជាង ១ លាននាក់ ជាពិសេសប្រជាពលរដ្ឋនៅតាមបណ្តាខេត្តជាប់បឹងទន្លេសាប បានទទួលអត្ថប្រយោជន៍ពីសេវា WASH ដែលគាំទ្រដោយ ADB រួចហើយ។
ធនាគារអភិវឌ្ឍន៍អាស៊ី ប្តេជ្ញាថានឹងសម្រេចឱ្យបាននូវ វិបុលភាព បរិយាបន្ន ភាពធន់និងនិរន្តរភាព ក្នុងតំបន់អាស៊ីនិងប៉ាស៊ីហ្វិក ស្របជាមួយនឹងការខិតខំប្រឹងប្រែង ដើម្បីលុបបំបាត់ភាពក្រីក្រខ្លាំង។ បង្កើត ឡើងនៅឆ្នាំ ១៩៦៦ ធនាគារនេះគ្រប់គ្រងដោយសមាជិកចំនួន ៦៨ ប្រទេស ដែល ក្នុងនោះមាន ៤៩ ប្រទេស មកពីតំបន់អាស៊ីនិងប៉ាស៊ីហ្វិក៕ដោយ៖តារា