ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ទូទាំងប្រទេសនៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៤ បានកើតឡើងចំនួន ៨លើក (យប់ ៦លើក) បណ្តាលឲ្យមនុស្សស្លាប់ ៥នាក់ (ស្រី ១នាក់), រងរបួសសរុប ៧នាក់ (ស្រី ០នាក់), រងរបួសធ្ងន់ ៤នាក់ (ស្រី ០នាក់) រងរបួសស្រាល ៣នាក់ (ស្រី ០នាក់) និងមិនពាក់មួកសុវត្ថិភាព ៨នាក់ (យប់ ៤នាក់)។
យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយក ដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមានៈ ៖ ល្មើសល្បឿន ៤លើក (ស្លាប់ ២នាក់, ធ្ងន់ ៤នាក់, ស្រាល ០នាក់) , មិនគោរពសិទិ្ឋ ១លើក (ស្លាប់ ១នាក់, ធ្ងន់ ០នាក់, ស្រាល ០នាក់), មិនប្រកាន់ស្តាំ ១លើក (ស្លាប់ ១នាក់, ធ្ងន់ ០នាក់, ស្រាល ០នាក់) និងបត់គ្រោះថ្នាក់ ២លើក (ស្លាប់ ១នាក់, ធ្ងន់ ០នាក់, ស្រាល ៣នាក់) ៕
ដោយ ៖ សិលា