ភ្នំពេញ៖ ដោយមានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ លោកឧត្ដមសេនីយ៍ទោ ចាន់ សម្បត្តិ ប្រធាននាយកដ្ឋានសរុប ផែនការ នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៤ បានចាត់លោកឧត្តមសេនីយ៍ត្រី លាន សុផល អនុប្រធាននាយកដ្ឋាន រួមទាំងក្រុមការងារចុះសួរសុខទុក្ខ លោកវរសេនីយ៍ត្រី លី ប៊ុនឡុង នាយផ្នែក នៃការិយាល័យរដ្ឋបាល-សរុប ដែលជួបគ្រោះថ្នាក់ចរាចរណ៍ (បាក់ជើង) ហើយកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត (ពេទ្យរុស្សី)។
ក្នុងឱកាសនេះដែរ ក្រុមការងារក៏បានពាំនាំការសាកសួរសុខទុក្ខពីសំណាក់ លោកឧត្ដមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងទទួលបន្ទុកការងារសេនាធិការ លោកឧត្ដមសេនីយ៍ឯក សាស្រ្តាចារ្យ ស៊ូ សុផាន ប្រធានសេនាធិការដ្ឋាន និងលោកឧត្ដមសេនីយ៍ទោ ចាន់ សម្បត្តិ ប្រធាននាយកដ្ឋានសរុប ផែនការ ព្រមទាំងបងប្អូនជាសហការីក្នុងអង្គភាពទាំងមូល ។
ជាចុងក្រោយក្រុមការងារ សូមជូនពរឱ្យលោកវរសេនីយ៍ត្រី លី ប៊ុនឡុង ឆាប់បានជាសះស្បេីយបានវិលត្រឡប់ទៅបម្រើការងារនៅអង្គភាពវិញ និងបាននាំយកថវិកាមួយចំនួនរបស់នាយកដ្ឋានផ្តល់ជូនដល់លោកផងដែរ៕
ដោយ៖ តារា