ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលខេត្តបាត់ដំបង ៖ បឹងរលួស ជាគោលដៅទេសចរណ៍ថ្មីមួយបន្ថែមទៀត ដែលកំពុងទាក់ទាញប្រជាពលរដ្ឋ ក្មេង-ចាស់ ក្នុងស្រុកទៅអង្គុយលេងកម្សាន្ដ

ចែករំលែក៖

ខេត្តបាត់ដំបង ៖ បឹងរលួស ជាគោលដៅទេសចរណ៍ថ្មីមួយបន្ថែមទៀត ដែលកំពុងទាក់ទាញប្រជាពលរដ្ឋ ក្មេង-ចាស់ ក្នុងស្រុកទៅអង្គុយលេងកម្សាន្ដ ញ៉ាំអាហារជួបជុំមិត្តភក្ដិជួបជុំបងប្អូន និង ក្រុមគ្រួសារ  មានខ្យល់អាកាសបរិសុទ្ធ ត្រជាក់ៗ ពិសេសនៅពេលល្ងាច។ នេះជាការលើកឡើងពីលោក សុខ លូ អភិបាល នៃគណៈអភិបាល ខេត្តបាត់ដំបង នាព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤។

លោកអភិបាលខេត្ត បន្តថា ៖ បឹងរលួស ស្ថិតក្នុង ភូមិតាគម ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង មានចម្ងាយប្រមាណ ១គីឡូម៉ែត្រ ពីប្រាសាទឯកភ្នំ ។ 

អង្គភាពមន្ទីរទេសចរណ៍ ខេត្តបាត់ដំបង បានបញ្ជាក់ថា ៖ «បឹងរលួស» ជាគោលដៅទេសចរណ៍បឹងរលួស ស្រុកឯកភ្នំ កំពុងទាក់ទាញ ទេសចរ ដែលចូលចិត្តអង្គុយលំហែមាត់បឹង ស្រូបយកខ្យល់អាកាសបរិសុទ្ធ ស្ទូចត្រី ទទួលទានអាហារ និងមើលថ្ងៃលិច។ ក្នុងនោះមានសេវាកម្មទីនោះមាន៖ តុ និងកៅអីអង្គុយលេង, ក្យូស, ម្ហូបអាហារ កាហ្វេ និងភេសជ្ជៈ។ ទីតាំង៖ ស្ថិតក្នុងភូមិ តាគម ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង, ចម្ងាយប្រមាណ ១០ គីឡូម៉ែត្រពីសាលាខេត្តបាត់ដំបង, និង១ គីឡូម៉ែត្រពីប្រាសាទឯកភ្នំ តែប៉ុណ្ណោះ ។ 

សូមបញ្ជាក់ថា ៖ ផលប្រយោជន៍បានមកពី វិស័យទេសចរណ៍មានពីរគឺ៖

ផលប្រយោជន៍នៃទេសចរណ៍អន្តរជាតិៈ

 • បង្កើតចំណូល និងការផ្លាស់ប្តូរជាមួយបរទេស

 • បង្កើតអាជីពដោយផ្ទាល់ ជាមួយក្រុមហ៊ុនទេសចរណ៍និងដោយប្រយោលក្នុងបណ្តាផ្នែកក្រុមហ៊ុនផ្គត់ផ្គង់សេវាវិភាគទានដល់ចំណូលរដ្ឋ

 • ជួយទទួលខុសត្រូវលើ ហេដ្ឋារចនាសម្ព័ន្ធដែលប្រើប្រាស់ដោយគមនាគមន៍ទាំងមូល

 • ជំរុញការពង្រីកមែងធាងសេដ្ឋកិច្ចផ្សេងៗទៀតដូចជាវិស័យកសិកម្ម សិប្បកម្ម ជលផល… ។ល។

 • ជួយរក្សាប្រពៃណី វប្បធម៌និងអត្តសញ្ញាណជាតិ

 • ធ្វើឲ្យល្អប្រសើរនូវកម្រិត ជីវភាពរស់នៅរបស់សង្គម

 • ពង្រីកអត្ថន័យ នៃមោទនភាពលើកេរ្តិ៍តំណែលជាវប្បធម៌របស់ជាតិ

 • ជួយអភិវឌ្ឍន៍និងរក្សានូវបណ្តាលវប្បធម៌

 • ជួយបង្ហាញនិងទទួលខុសត្រូវអភរក្សតំបន់បុរាណវិទ្យា និងប្រវិត្តិសាស្រ្ត

 • ជួយបង្ហាញ និង ទទួលខុសត្រូវអភិរក្សលើតំបន់ធម្មជាតិ និងជីវិតសត្វព្រៃ

 • ផ្តល់នូវឱកាសសម្រាប់ ការផ្លាស់ប្តូរវប្បធម៌អន្តរជាតិ

 • ជួយបង្កើនគុណភាពបរិស្ថាននៃតំបន់នោះ

 • ជួយបង្កើនការយល់ដឹងអំពីបរិស្ថានក្នុងស្រុក

ផលប្រយោជន៍នៃទេសចរណ៍ក្នុងស្រុក ៖

 • ផ្តល់នូវសម្បទាលើកទឹកចិត្ត ការអប់រំនិងការលំហែកម្សាន្ដព្រមទាំងបណ្តា សកម្មភាពលដ៏ទៃទៀតសម្រាប់ប្រជាពលរដ្ឋ បូកបញ្ចូលទាំងយុវវ័យនិង បុគ្គលិកដែលចូលនិវត្តន៍

 • ផ្តល់ប្រាក់ចំណូលចូលរដ្ឋ

 • អភិវឌ្ឍន៍លើការយល់ដឹង និងការស្វែងយល់អំពីវប្បធម៌ជាតិ និងកេរ្តិ៍ដំណែលបរិស្ថានព្រមទាំងពង្រឹងអត្ថន័យលើអត្តសញ្ញាណជាតិ

 • ជួយអភិវឌ្ឍន៍លើការយល់ដឹង និងគោរពវប្បធម៌តំបន់ផ្សេងៗគ្នា ។

 • ធ្វើការបែងចែកចំណូលបន្តពីទីក្រុងតំបន់ជនបទនិងបែងចែកបន្ថែមទៅតំបន់ដាច់ស្រយាល ៕

ដោយ ៖ សុខ ខេមរា


ចែករំលែក៖